ជាតិ
ដោយមានធុរៈផ្ទាល់ខ្លួន សម្តេច ស ខេង ទៅបារាំង២សប្តាហ៍ លោក សក់ សេដ្ឋា ទទួលភារកិច្ចស្តីទីដឹកនាំក្រសួង សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង នាអំឡុងពេលដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងតាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី១៩ ខែសីហា
× សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើដំណើរទៅបារាំង កាលពីថ្ងៃទី២២ ខែសីហា ហើយគ្រោងមកកម្ពុជាវិញនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១។
សេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យ បានបញ្ជាក់ហេតុផលថា ការចេញទៅប្រទេសបារាំង២សប្តាហ៍ គឺសារសម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង មានធុរៈផ្ទាល់ខ្លួន ហើយក៏ទទួលបានការអនុញ្ញាត ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
ក្នុងរយៈពេលអវត្តមាននេះ លោកសក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ទទួលភារកិច្ចជារដ្ឋមន្ត្រីស្តីទី ដើម្បីដឹកនាំការងារទូទៅរបស់ក្រសួងមហាផ្ទៃ រហូតដល់ សម្តេច ស ខេង វិលត្រឡប់មកកម្ពុជាវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com