COVID-19
ជាតិ
កូវីដ-១៩៖ ឆ្លងថ្មី ៤១០នាក់ សះស្បើយ៥៣៧នាក់ និងស្លាប់១៦នាក់
23, Aug 2021 , 11:54 am        
រូបភាព
ភ្នំពេញ៖ រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៤១០នាក់ទៀត ខណៈអ្នកជាសះស្បើយ៥៣៧នាក់ និងអ្នកស្លាប់១៦នាក់ នៅថ្ងៃទី២៣ សីហា។ នេះបើតាមក្រសួងសុខាភិបាល។

 
អ្នកឆ្លងថ្មីបន្ថែមទៀតនេះ មានករណីឆ្លងសហគមន៍ ២៧៨នាក់ និងអ្នកដំណើរពីបរទេស ១៣២នាក់។
 
បច្ចុប្បន្ន កម្ពុជា មានអ្នកអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៨៩,៦៤១នាក់ ក្នុងនោះករណីនាំចូល១៤,៣០១នាក់។ ចំណែកអ្នកជាសះស្បើយ៨៥,៦១៨ នាក់ និងអ្នកស្លាប់ ១,៨០៨នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com