ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តើ​អ្នក​គួរ​ធ្វើការ​ងូតទឹក​ប៉ុន្មាន​ដង​?
23, Aug 2021 , 10:59 pm        
រូបភាព
​មាន​ការ​យល់​ឃើញ​ខុសៗ​គ្នា ពី​ចំនួន​ដង​នៃ​ការ​ងូតទឹក​របស់​មនុស្ស​ម្នាក់ៗ ក្នុង​មួយ​សប្តាហ៍​។

 
​អ្នក​នឹង​អាច​លឺ​អ្នកខ្លះ​និយាយថា ការ​ងូតទឹក​ជា​រៀងរាល់ថ្ងៃ ឬ​ច្រើន​ដង នឹង​ធ្វើឲ្យ​ស្បែក​របស់អ្នក​ប្រសើរឡើង ឬ វា​អាច​នឹង​ធ្វើឲ្យ​ស្ថានភាព​ស្បែក​របស់អ្នក កាន់តែ​អាក្រក់​ប្រសិនបើ​ស្បែក​អ្នក​ឆាប់​មានប្រតិកម្ម ទៅ​នឹង​វត្ថុ​ជាក់លាក់​ណាមួយ​។ ដូច្នេះ ការ​ងូតទឹក​ញឹកញាប់ គឺ​អាច​ល្អ ឬ​មិន​ល្អ​អាស្រ័យទៅលើ ប្រភេទ​ស្បែក និង​សក់​របស់​អ្នក​។
ការ​ងូតទឹក​ច្រើន​ជ្រុល​ពេក នឹង​ផ្តល់​ផល​អាក្រក់ ចំពោះ​សក់ ដូចជា​ងាយ​ធ្វើឲ្យ​វា​បែក​ចុង ហើយ​ការប្រើ​ផលិតផល​សាប៊ូកក់សក់​ច្រើន​ជ្រុល ក៏​អាច​ធ្វើឲ្យ​វា​ប្រមូលផ្តុំក​ក​ស្ទះច្រើន នៅលើ​ស្បែកក្បាល​ផងដែរ ។​
 
​តាម​ការសិក្សា​ស្រាវជ្រាវ​មួយ ដែល​បាន​ធ្វើឡើង​កាលពី​ឆ្នាំមុន បានបង្ហាញ​ថា មាន​ស្ត្រី​៤​នាក់ ក្នុងចំណោម​ស្ត្រី​៥​នាក់ មិន​បាន​ធ្វើការ​ងូតទឹក​ជា​រៀង​រាល់​នោះទេ ហើយ​ក្នុងនោះ​មាន​ស្ត្រី​៣​នាក់ បាន​និយាយទៀតថា ពួកគេ​អាច​នឹង មិន​ងូតទឹក​បាន​ក្នុង​រយៈពេល ៣​ថ្ងៃ​។​
 
​ការសិក្សា​មួយ​ផ្សេងទៀត ដែល​បាន​ធ្វើឡើង​ដោយ ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ នៅ​សាកលវិទ្យាល័យ Manchester, Lancaster និង Southampton បានបង្ហាញ​ថា យ៉ាងហោចណាស់ ក៏​ត្រូវ​ងូតទឹក​ម្តង​ក្នុង​មួយ​ថ្ងៃ​ដែរ ។​
ប៉ុន្តែ​តើ​យើង​រាល់គ្នា កំពុងតែ​ងូតទឹក​ច្រើន​ជ្រុល​ពេក​ទេ​ដឹង​? ហើយ​តើ​មាន​ចំនួន នៃ​ការ​ងូតទឹក​ត្រឹមត្រូវ​ណាមួយ ក្នុង​ការអនុវត្ត​ក្នុង​មួយ​សប្តាហ៍​ដែរ​ទេ​?
​យោង​តាម​សម្តី​របស់ សាស្ត្រាចារ្យ Stephen Shumack ប្រធាន​នៃ​សាកលវិទ្យាល័យ ផ្នែក​ស្បែក​ប្រចាំ​ប្រទេស​អូស្ត្រាលី បានបញ្ជាក់​ថា អ្នក​គួរតែ​ងូតទឹក នៅពេល​ដែល​ចាំបាច់​ប៉ុណ្ណោះ​។​
 
​ការនិយាយ​ទៅកាន់ លោក Sunday Morning Herald គាត់​បាន​និយាយថា វា​ជា​រឿង​មួយ​ដែល​ទើបនឹង​កើតមាន​នៅក្នុង​អំឡុងពេល ៥០​ទៅ​៦០​ឆ្នាំ​ចុងក្រោយ​នេះ​ប៉ុណ្ណោះ ដែល​គំនិត​នៃ​ការ​ងូតទឹក​ជា​ប្រចាំ​ថ្ងៃ បាន​ក្លាយ​ជា​ទម្លាប់​ទូទៅ​ត្រូវតែ​ធ្វើ​។ សម្ពាធ​នៃ​ការអនុវត្ត​ដូចនេះ គឺ​កើតឡើង​ដោយសារតែ​តម្រូវការ​សង្គម ជាជាង​តម្រូវការ​ផ្ទាល់ខ្លួន​។ វា​ក្លាយ​ជា​កត្តា​ចាំបាច់​មួយ ដោយសារ​តែ​សង្គមមនុស្ស ឲ្យ​តម្លៃ​តែ​លើ​ក្លិនក្រអូប​ប្រហើរ នៅ​លើ​រាងកាយ​។ ប៉ុន្តែ​ជា​ការពិត​នោះ មាន​ផ្នែក​នៃ​រាងកាយ​មួយ​ចំនូ​ន​ប៉ុណ្ណោះ ដែល​បង្កើត​ក្លិន​មិនល្អ ដូចជា នៅត្រង់​ឃ្លៀក និង​តំបន់​ក្រ​លៀន មិនមែន​ផ្នែក​ទាំងអស់​នៃ​រាងកាយ​នោះទេ​។​
លោក Shumack ក៏​បាន​ព្រមាន​ផងដែរ ការ​ងូតទឹក​ក្តៅ​ជាប្រចាំ នឹង​អាច​ផ្តល់​ផល​ប៉ះពាល់​ដល់​ស្បែក​ច្រើនជាង​ផល​ល្អ ព្រោះ​ថា​វា​អាច​នឹង​បំផ្លាញ​ដល់​ជាតិ​ខ្លាញ់​ធម្មជាតិ ដែល​មាន​នៅ​លើ​រាងកាយ ដែល​វា​ត្រូវ​បាន​បង្កើតឡើង​ដើម្បី​ការពារ កោសិកា​ស្បែក​។ កត្តា​នេះ អាច​ធ្វើឲ្យ​វា​ប្រឈម​នឹង​បាក់តេរី ឬ​វីរុស​ផ្សេងៗ ដែល​អាច​នឹង​បង្ក​ឲ្យ​ស្បែក​រមាស់​, ស្ងួត​, រ​បក និង​ស្ថានភាព​កាន់តែ​អាក្រក់​ឡើង​ថែម​ទៀត ប្រសិនបើ​អ្នក​មាន​ជំងឺ​ត្រអក​។​
 
​លោក​សាស្ត្រាចារ្យ​ម្នាក់ បាន​ឆ្លើយតប​ប្រឆាំង​នឹង​ទស្សនៈ​វិញ​ថា ដរាបណា អ្នក​ផ្តោត​តែ​លើ​ផ្នែក​សំខាន់​ណាមួយ​នៃ​រាងកាយ នោះ​អ្នក​មិនចាំបាច់​ធ្វើ​ការ​ងូតទឹក​ញឹកញាប់​ពេក​នោះទេ ។ លោក John OXFORD សាស្ត្រាចារ្យ​នៅ Virology នៅ​សាលា Queen Mary នៃ​សាលា​វេជ្ជសាស្ត្រ​ផ្នែក​វេជ្ជសាស្ត្រ និង​ទន្តសាស្ត្រ បាន​និយាយថា ដរាបណា មនុស្ស​លាងដៃ ជារឿយៗ គឺ​គ្រប់គ្រាន់ ហើយ​អ្នក​គ្រាន់តែ​យកចិត្តទុកដាក់​បន្តិច នៅត្រង់​ផ្នែក​ខាងក្រោម​នៃ​ពោះ នោះ​ការ​ងូតទឹក​ជា​រៀងរាល់ថ្ងៃ គឺ​មិន​មាន​ផលប៉ះពាល់​អ្វី​នោះទេ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com