COVID-19
ជាតិ
កូវីដ-១៩៖ ឆ្លងថ្មីកើនដល់៩ម៉ឺននាក់ហើយ
24, Aug 2021 , 11:49 am        
រូបភាព
ភ្នំពេញ៖ រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៤៦៦នាក់ទៀត ខណៈអ្នកជាសះស្បើយ៥១២នាក់ និងអ្នកស្លាប់១៣នាក់ នៅថ្ងៃទី២៣ សីហា។ នេះបើតាមក្រសួងសុខាភិបាល។

 
អ្នកឆ្លងថ្មីបន្ថែមទៀតនេះ មានករណីឆ្លងសហគមន៍ ៣៧២នាក់ និងអ្នកដំណើរពីបរទេស ៩៤នាក់។
 
បច្ចុប្បន្ន កម្ពុជា មានអ្នកអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៩០,១០៧នាក់ ក្នុងនោះករណីនាំចូល១៤,៣៩៥នាក់។ ចំណែកអ្នកជាសះស្បើយ៨៦,១៣០ នាក់ និងអ្នកស្លាប់ ១,៨២១នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com