ជាតិ
ឆ្ងល់ ឬមានបញ្ហាប្រឈម? កសិករអាចទូរសព្ទទៅមន្ត្រីកសិកម្មដោយផ្ទាល់!
24, Aug 2021 , 6:59 pm        
រូបភាព
 
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្ដល់លេខទូរសព្ទមន្រ្តីពាក់ព័ន្ធចំនួន ១២នាក់ ដល់ ប្រជាកសិករ ដែលមានចម្ងល់ បញ្ហាកង្វល់ និងបញ្ហាប្រឈមផ្សេងៗក្នុងវិស័យកសិកម្ម។ បើតាមសេចក្ដី ជូនដំណឹងរបស់ក្រសួងកសិកម្ម មន្រ្តីពាក់ព័ន្ធ និងអ្នកនាំពាក្យ នឹងឆ្លងឆ្លើយ ជាមួយប្រជាកសិករ ឱ្យបានទាន់ពេលវេលា ក្នុងករណីប្រជាកសិករ ជួបបញ្ហាប្រឈម និងចម្ងល់ផ្សេងៗ។

 
ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការទំនាក់ទំនង និងផ្ដល់ព័ត៌មានលើចម្ងល់ បញ្ហាប្រឈមនានា ក្នុងវិស័យ កសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៩ សីហា បានបង្ហាញលេខ ទំនាក់ទំនង ចំនួន១២ខ្សែដល់ប្រជាកសិករ សម្រាប់ទាក់ទងសួរមន្រ្តីជំនាញនានា។ ប្រជាកសិករ ដែលមានចម្ងល់ ឬបញ្ហាផ្សេងៗ អាចទំនាក់ទំនងទៅកាន់លោក ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈលេខ ០១២ ៨៤៥ ៩១៨ និងលោក ចាន់ ហេង នាយករងខុទ្ទកាល័យរដ្ឋមន្រ្តីក្រសួងកសិកម្ម ០១២ ៨៤១ ៤២៥។ 
 
ជាមួយគ្នានេះ សាធារណជន និងប្រជាកសិករ ក៏អាចទាក់ទងលោក គង់ វ៉ាញ អគ្គាធិការនៃអគ្គាធិការដ្ឋាន តាមរយៈលេខ ០១២ ៥៨០ ៨១១ និងលោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាប្រធានរដ្ឋបាលព្រៃឈើ ០១១ ៣៣១ ១៦៦។ ចំណែក លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម មានលេខទំនាក់ទំនង ០១៧ ៩៨៤ ៨៩៨ និងលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ០១២ ៩០១ ១០៦។
 
បើតាមសេចក្ដីជូនដំណឹងខាងលើ លោក ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ មានលេខទំនាក់ទំនង ០១២ ៨៦៣ ៧៧៥ និងលោក អ៊ឹង ទ្រី អនុប្រធានរដ្ឋបាលជលផល ០១២ ៩៩៥ ៦៦៥។ លោក-អ្នក ក៏អាចទាក់ទងទៅលោក ម៉ក់ ម៉ូនី ប្រធាននាយកដ្ឋានផែនការ និងស្ថិតិ តាមរយៈលេខ ០៧៧ ៥១២ ៥៧១ និងលោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម តាមរយៈ ០១២ ៩៨១ ០៩០។ 
 
ទាក់ទងនឹងផ្នែកផ្សព្វផ្សាយកសិកម្ម ប្រជាកសិករ អាចទាក់ទងទៅលោក ម៉ៅ មិនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម តាមលេខ ០១២ ៨៤១ ៦១៧ និងលោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម តាមរយៈលេខ ០១២ ៣៨៦ ៣៩៧៕ 
 

Tag:
 កសិកម្ម
  កសិករ
© រក្សាសិទ្ធិដោយ thmeythmey.com