ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​តើ​អាហារ​អ្វីដែល​ធ្វើឱ្យ​អ្នក​ត្រជាក់​ក្នុង​?
26, Aug 2021 , 10:59 pm        
រូបភាព
ជំងឺ​ក្តៅ​ក្នុង​ជា​ជំងឺ​ដែល​កើតឡើង​ក្រោយ​ពេល​ដែល​អ្នក​បរិភោគ​អាហារ​ដែល​ក្តៅ​ច្រើន​រួច ហើយ​អាហារ​ដែល​ធ្វើ​ឱ្យ​អ្នក​ក្តៅ​ក្នុង​គឺជា​អាហារ​ដែល​បំពង​ខ្លាញ់​ជាដើម ដូចនេះ​តើ​មាន​អ្វី​ដែល​អាច​បំបាត់​អាកា​រៈ​ក្តៅ​ក្នុង​នេះ​ទៅ?

 
ផ្លែ​ឳ​ឡឹ​ក
ឳ​ឡឹ​ក​គឺជា​ផ្លែ​ឈើ​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ត្រជាក់​ក្នុង ហើយ​វា​មាន​សារធាតុចិញ្ចឹម​ជា​ច្រើន​ដែល​រាង​កាយ​ត្រូវការ​ជា​ចាំបាច់ ប្រសិនជា​ខែ​ក្តៅ ហើយ​អ្នកមាន​អាកា​រៈ​ខ្យល់គ ក្តៅ​ពេញ​ខ្លួន នោម​តិច ស្រែក​ទឹក អ្នក​អាច​បរិភោគ​វា​បាន ហើយ​អ្នក​ក៏​អាច​យក​សំបក​វា​ទៅ​ដាំទឹក​ក៏​បាន​ដែរ​។
 
ត្រសក់
នៅ​ក្នុង​ត្រសក់​មាន​វីតាមីន​A, C ជាតិ​កាល​ស្យូ​ន ដែក និង​ប៉ូ​តា​ស្យូ​ម ដែល​អាច​ជួយ​អ្នក​ឱ្យ​ត្រជាក់​ក្នុង​បាន​។
 
ត្រឡាច
នៅ​ពេល​ដែល​អ្នក​បរិភោគ​អាហារ​ដែល​បំពង​ខ្លាញ់​ច្រើន​រួច អ្នក​អាច​ពិសារ​ត្រឡាច​បាន នោះ​វា​នឹង​មិន​ធ្វើ​ឱ្យ​អ្នកមាន​អាកា​រៈ​ក្តៅ​ក្នុង​ឡើយ ដោយ​អ្នក​អាច​យក​វា​ទៅ​ដាំ​ជា​សម្ល ឬ​ឆារ​ក៏​បាន​ដែរ​។
 
ម្រេះ
ក្រោយ​ពេល​ដែល​អ្នក​បរិភោគ​ម្រេះ​រួច វា​មិន​ត្រឹមតែ​អាច​ធ្វើ​ឱ្យ​អ្នក​ត្រជាក់​ក្នុង​នោះ​ទេ ថែម​ទាំង​អាច​ជួយ​កំចាត់​ជាតិពុល​ដែល​មាន​ក្នុង​ខ្លួន​អ្នក ម្យ៉ាងទៀត​វា​អាច​ជួយ​ឱ្យ​ភ្នែក​អ្នក​ភ្លឺ​ជាង​មុន​ទៀត​ផង ដោយ​អ្នក​អាច​យក​វា​ទៅ​ដាំទឹក​ផឹក​បាន​។
 
ផ្លែ​ន​ន​ង
នៅ​ពេល​ដែល​ដល់​ខែ​ក្តៅ មនុស្ស​មួយ​ចំនួន​តែងតែមាន​អាកា​រៈ​វិល​មុខជា​និច្ច​ពេល​ដែល​ក្តៅ​ពេក ដូចនេះ​អ្នក​អាច​បរិភោគ​ន​ន​ង​បាន ព្រោះ​វា​អាច​ជួយ​អ្នក​កុំឱ្យ​មាន​អាកា​រៈ​វិលមុខ ដោយពេល​ដែល​អ្នក​ចម្អិន អ្នក​មិន​ត្រូវ​ចម្អិន​យូរ​ពេក​ទេ យក​ល្អ​រក្សា​ពណ៌​បៃតង ហើយ​អ្នក​ក៏​អាច​ចិត​វា​ជា​បន្ទះ​ៗ​ទាំង​សំបក រួច​យក​ទៅ​ដាំទឹក​ផឹក​ក៏​បាន វា​ក៏​អាច​ព្យាបាល​ជំងឺ​វិលមុខ​ដោយសារ​តែ​អាកាសធាតុ​ក្តៅ​ដូច​គ្នា​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com