ជាតិ
នយោបាយជាតិ
លោក ជា ពិសី និងលោក ឯក ឃុនឌឿន ផ្លាស់ប្តូរខណ្ឌគ្នា ខណៈអភិបាលខណ្ឌ៣នាក់ទៀតបន្តអាណតិ្តទីពីរ
× នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែសីហា លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើជាអធិបតីភាពក្នុងពិធីចូលកាន់តំណែងអភិបាលខណ្ឌទួលគោក និងខណ្ឌឫស្សីកែវ។
លោក ជា ពិសី បានត្រូវបានផ្ទេរពីខណ្ឌឫស្សីកែវ ទៅកាន់តំណែងជាអភិបាលខណ្ឌទួលគោក រីឯលោក ឯក ឃុនឌឿន បានផ្ទេរពីខណ្ឌទួលគោក ទៅជាអភិបាលខណ្ឌឫស្សីកែវ វិញ ។
ស្របពេលដែលលោក ជា ពិសី និងលោក ឯក ឃុនឌឿន ត្រូវផ្លាស់ប្តូរខណ្ឌគ្នាគ្រប់គ្រង អនុក្រឹត្យមួយទៀតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមិថុនា បានសម្រេចពីការតែងតាំងអភិបាលខណ្ឌ៣នាក់ទៀតក្នុងរាជធានីភ្នំពេញ សម្រាប់អណត្តិទីពីរក្នុងដែនសមត្ថកិច្ចដដែល។
មន្ត្រីទាំងនោះមាន លោក សុខ ពេញវុធ បន្តគ្រប់គ្រងខណ្ឌដូនពេញ លោក ចេង មុនីរ៉ា បន្តដឹកនាំខណ្ឌច្បារអំពៅ រីឯលោក ម៉ូវ ម៉ានិត បន្តកាន់តំណែងជាអភិបាលខណ្ឌសែនសុខ៕
© រក្សាសិទ្ធិដោយ thmeythmey.com