ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​វិធី​ងាយៗ​ក្នុង​ការព្យាបាល​អា​ការៈឈឺ​ត្រចៀក​
28, Aug 2021 , 11:29 pm        
រូបភាព
ការ​ឈឺ​ត្រចៀក​អាច​បណ្តាល​មក​ពី​ការ​បង្ក​រោគ​នៅ​ក្នុង​ត្រចៀក​។ ផ្នែក​កណ្តាល​របស់​ត្រចៀក ធម្មតា​ពោរពេញ​ទៅ​ដោយ​ខ្យល់​។ ប៉ុន្តែ​ក្នុង​ពេល​មាន​ជំងឺ​ផ្តាសាយ ជាតិ​ទឹក ឬ​ទឹករំអិល​នឹង​ផ្តុំ​គ្នា​ពេញ​នៅ​ក្នុង​ផ្នែក​កណ្តាល​នៃ​ត្រចៀក​នេះ ហើយ​ក៏​អាច​មានការ​បង្ក​រោគ​ដោយ​បាក់តេរី​ដែល​នាំ​ឱ្យ​ឈឺ​ត្រចៀក​ដែរ​។ ទោះបីជា​ការ​បង្ក​រោគ​ដែល​ប៉ះពាល់​ទៅ​លើ​សរសៃប្រសាទ​ត្រចៀក​ក៏​អាច​ធ្វើ​ឱ្យ​ឈឺ​ត្រចៀក​បាន​ដែរ​។ កាលណា​អ្នក​ប៉ះពាល់​នឹង​សម្លេង​ដែល​ឮ​ខ្លាំង​នេះ​កាន់តែ​យូរ វា​ក៏​អាច​នាំ​ឱ្យ​មាន​អាកា​រៈ​ឈឺ​ត្រចៀក​បណ្តោះអាសន្ន​បាន​ដែរ​។ ប៉ុន្តែ​ការ​ឈឺ​ត្រចៀក​នេះ​អាច​ដោះស្រាយ​បាន​ដោយ​វិធីសាស្ត្រ​ងាយ​ៗ​ដែល​យើង​អាច​ធ្វើ​បាន​ដោយ​ខ្លួនឯង​។

 
ទី​១
ស្ងោរ​ខ្ទឹមស​៣ ទៅ​៤​កំ​ប៉ឹ​ស​ក្នុង​ទឹក​ឱ្យ​ពុះ​។ បន្ទាប់​មក​កិន​វា​ឱ្យ​ម៉ត់ ហើយ​លាយ​អំបិល​បន្តិច រួច​យក​វា​ដាក់​ក្នុង​ក្រណាត់​មួយ​យ៉ាង​ណែន​ដែល​អាច​ដាក់​ចូល​ទៅ​ក្នុង​ត្រចៀក​បាន​។
 
ទី​២
ចាក់​ប្រេង Mustard Oil ក្តៅ​ឧណ្ហ​ៗ​ពីរ​បី​ដំណក​ចូល​ទៅ​ក្នុង​ត្រចៀក​ដែល​មាន​បញ្ហា​។
 
ទី​៣
យក​កន្សែង​ស្អាត​មួយ​ដាក់​ក្នុង​ទឹក​ក្តៅ ហើយ​យក​វា​ទៅ​ស្អំ​នៅ​ក្បែ​ត្រចៀក​ដែល​មាន​បញ្ហា​រយៈពេល ២០​នាទី​។ ការ​ធ្វើ​បែប​នេះ​នឹង​កាត់​បន្ថយ​ការ​ឈឺចាប់​បាន​យ៉ាង​លឿន​។
 
ទី​៤
ចម្រាញ់​យក​ទឹក​ខ្ទឹមបារាំង និង​យក​សម្លី​មួយ​ជ្រលក់​នឹង​ទឹក​ខ្ទឹមបារាំង​នោះ បន្ទាប់​មក​យក​វា​ទៅ​ដាក់​ក្នុង​ត្រចៀក​ដែល​មាន​បញ្ហា​។ ការ​ធ្វើ​បែប​នេះ​អាច​កាត់​បន្ថយ​ការ​រលាក​នៅ​ផ្នែក​កម្រាល និង​លុប​បំបាត់​សកម្មភាព​របស់​មេរោគ​ដែល​បង្ក​ការ​រមាស់ ក្រហម និង​ឈឺចាប់​បាន​។
 
ទី​៥
របប​អាហារ​អ្នក​គួរតែ​បញ្ចូល​អាហារ​ណា​ដែល​សម្បូរ​វីតាមីន​C ដូច​ជា ក្រូចឆ្មារ ក្រូច ត្របែក ស្ត្រ​បឺ​រី និង​ល្ហុង ព្រោះ​វា​អាច​បន្ថយ​ការ​ឈឺចាប់​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com