ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​ឈឺ​កញ្ចឹងក​គួរតែ​ជ្រើសរើស​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​សិន​
29, Aug 2021 , 6:59 am        
រូបភាព
​ការឈឺ​កញ្ចឹងក​បណ្តាលមកពី​ការដាក់​សម្ពាធ​ខ្លាំងពេក​ទៅលើ​សាច់ដុំ​កញ្ចឹងក ឆ្អឹង ទ្រនាប់​នៅ​ចន្លោះ​ឆ្អឹង​កង​ខ្នង​នៅ​ក ឬ​សរសៃប្រសាទ​។ សាច់ដុំ​កញ្ចឹងក​អាច​រង​សម្ពាធ​ដោយសារ​តែ​ជំហរ​រាងកាយ​មិន​ត្រឹមត្រូវ​ខណៈពេល​កំពុង​តែ​អង្គុយ ឬ​ធ្វើការ​នៅមុខ​កុំព្យូទ័រ​។ ការឈឺ​កញ្ចឹងក​ក៏​អាច​បង្ក​ដោយ​សារ​ជំងឺ​ជា​ច្រើន​ផងដែរ​។ ការធ្វើ​សកម្មភាព​រាង​កាយ​នានា ឬ​គ្រោះថ្នាក់​ដោយ​ចៃដន្យ​ក៏​សុទ្ធ​តែ​អាច​ធ្វើឱ្យ​ឈឺ​កញ្ចឹងក​បាន​ទាំងអស់​។ ជាទូទៅ អាការៈ​បែបនេះ​គឺ​មិន​មាន​បញ្ហា​ធ្ងន់ធ្ងរ​ឡើយ​។ យ៉ាងណាមិញ អ្នកជំងឺ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​បើសិន​ជា​ការឈឺចាប់​នោះ​នាំ​ឱ្យ​ស្ពឹក​ដល់​ប្រអប់​ដៃ ឬ​ឈឺ​ចាក់​ដល់​ដៃ​ទៀត​។

 
ខាងក្រោម​នេះ​គឺជា​វិធី​ព្យាបាល​អា​ការៈឈឺ​កញ្ចឹងក​ងាយៗ​ដែល​យើង​អាចធ្វើ​បាន​គ្រប់​គ្នា​។
ស្អំ​ទឹ​កក្តៅ ឬ​ទឹកកក​
​សម្រាប់​អា​ការៈឈឺ​កញ្ចឹងក​តិចតួច ពួកគេ​អាច​ស្អំ​ទឹកកក​រយៈពេល​៤៨ ទៅ​៧២​ម៉ោង​។ បន្ទាប់​មក​ចាំ​ប្រើ​ទឹកកក​ស្អំ​វិញ​ម្តង​។
ថ្នាំ​បំបាត់​ការឈឺចាប់​
​ថ្នាំ​បំបាត់​ការឈឺចាប់​ដូចជា Acetaminophen ប្រហែលជា​អាច​កាត់បន្ថយ​ការ​រលាក​នៅ​កញ្ចឹងក​បាន​។ ថ្នាំ​ប្រភេទ Ibuprofen មិនគួរណា​ប្រើ​ច្រើន​ពេក​ទេ ព្រោះ​វា​អាច​បណ្តាល​ឱ្យ​ឈឺក្រពះ​បាន​។
ហាត់ប្រាណ​
​ការ​ងាក់​ក្បាល​មក​ចំហៀង ឬ​ងើយ​ឡើង​លើ និង​ចុះក្រោម ឬ​បង្វិល​ក្បាល​ថ្នមៗ​សុទ្ធតែ​ជួយ​ដល់​សាច់ដុំ​កញ្ចឹងក​ហាត់ប្រាណ​បាន​ទាំងអស់​។
 
ទម្ងន់​
​គ្រូពេទ្យ ឬ​អ្នកជំនាញ​ព្យាបាល​ដោយ​ចលនា​ប្រហែលជា​ប្រើប្រាស់​ទម្ងន់​ដើម្បី​ពត់​សាច់ដុំ​កញ្ចឹងក និង​កុំឱ្យ​ក​ធ្វើ​ចលនា​បាន​។ ការធ្វើ​បែប​នេះ​នឹង​ជួយ​បំពាត់​ការឈឺចាប់​បាន​ភ្លាមៗ​។ វិធីសាស្ត្រ​បែប​នេះ​ត្រូវបាន​គេ​ស្គាល់​ថា Traction​។
ការព្យាបាល​ដោយ​ម៉ាស្សា​
​ការ​ម៉ាស្សា​ថ្នមៗ​នឹង​ជួយ​សម្រួល​ដល់​សាច់ដុំ​កញ្ចឹងក​បាន​។ វា​ត្រូវ​បាន​គេ​បង្ហាញ​តាមរយៈ​ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ថា ការព្យាបាល​ដោយ​ម៉ាស្សា​មាន​ឥទ្ធិពល​ជា​មធ្យម​ដែរ​ក្នុង​ការបំពាត់​ការឈឺចាប់​នៅ​កញ្ចឹងក​ភ្លាមៗ​។
សម្រាក​សិន​
​ក្នុងពេល​ដែល​មាន​ការ​ឈឺចាប់ មនុស្ស​ម្នាក់​គួរតែ​សម្រាក​ពី​សកម្មភាព​រាងកាយ​គ្រប់យ៉ាង​សិន​រហូត​ដល់​ការឈឺចាប់​នោះ​ស្រាក​ស្រា​ន្ស​។
ចាក់​ថ្នាំ​សរសៃ​
​គ្រូពេទ្យ​ប្រហែលជា​អាច​ចាក់​ថ្នាំ​សរសៃ​ទៅលើ​សាច់ដុំ ឬ​ឆ្អឹង ឬ​ឬ​សរសៃប្រសាទ​ដើម្បី​បំបាត់​ការឈឺ  ចាប់​។
វះកាត់​
​ការឈឺ​កញ្ចឹងក​ពិតជា​មិន​មាន​បាច់​ត្រូវ​ការវះកាត់​អ្វី​ឡើយ​លុះត្រាតែ​មាន​ការដាក់​សម្ពាធ​ខ្លាំង​ទៅលើ​សរសៃប្រសាទ​ដែល​ចេញពី​ឆ្អឹង​កង​ខ្នង​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com