ជាតិ
អាជ្ញាធររៀបចំសណ្តាប់ធ្នាប់ខ្សែកាប្លិ៍ ដើម្បីលើកសោភណភាពភ្នំពេញឲ្យកាន់តែស្រស់បំព្រង
07, Sep 2021 , 3:43 pm        
រូបភាព
ដោយ: ថ្មីៗ
លោកអភិបាលរាជធានីភ្នំពេញ នាថ្ងៃទី៦ខែកញ្ញា បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាប្លិ៍អាកាសក្នុងរាជធានី នៅតាមផ្លូវចំនួន២ ដើម្បីលើកកម្ពស់សោភណភាពរាជធានីឲ្យកាន់តែស្រស់បំព្រង និងសក្តិសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។



អត្ថបទទាក់ទង


វិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩) ចាប់ពីផ្លូវលេខ១០៨ ដល់៩៨ និងវិថីឧកញ៉ាសន្ធរម៉ុក (ផ្លូវលេខ៩៨) ចាប់ពីផ្លូវលេខ១៩ ដល់តិរៈវិថីព្រះស៊ីសុវត្ថិ។ ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាប្លិ៍អាកាសតាមដងផ្លូវធំៗទាំងពីរនេះ។

ក្នុងសេចក្តីជូនដំណឹង លោក ឃួង ស្រេង បានស្នើឲ្យប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ដែលពាក់ព័ន្ធ ប្រញាប់រៀបចំរុះរើចេញក្នុងរយៈពេល១៥ថ្ងៃ ដោយគិតចាប់តាំងពីថ្ងៃទី៦ ខែកញ្ញា៕


© រក្សាសិទ្ធិដោយ thmeythmey.com