ពីនេះ ពីនោះ
ត្លុក និង ថ្លុក មានន័យខុសគ្នា ប៉ុន្តែនៅតែមានអ្នកសរសេរច្រឡំ
27, Sep 2021 , 7:29 am        
រូបភាព
ពាក្យ «ត្លុក» និង «ថ្លុក» មានន័យខុសគ្នា ប៉ុន្តែ​មនុស្ស​មួយចំនួននៅតែ​សរសេរដោយមិនបាន​ប្រុងប្រយ័ត្ន ដែល​ធ្វើ​ឲ្យន័យ​ច្របូក​ច្របល់គ្នា។

 
តាមវចនានុក្រម​ សម្តេចព្រះសង្ឃរាជ ជួន ណាត «ត្លុក» មានន័យថា អ្នកកំប្លែង, អ្នកក្រមាច់ក្នុងល្បែងរបាំ ដើម្បីឲ្យគេសើច ។ រាំចាក់ត្លុក រាំក្រមាច់ក្រមើម ។
 
រីឯ «ថ្លុក» ជា​ ទីដីក្រហូងដែលដក់ទឹកភ្លៀងក្នុងរដូវវស្សា តែតូចជាងត្រពាំង, ច្រើនកើតដោយសារក្របីដេក, ដោយសារទឹកហូរច្រោះ ឬមានមនុស្សកាប់ដីឲ្យមានជាក្រហូង ។ ថ្លុកជង្ហុក ទីដែលមានក្រហេងក្រហូងខ្លះ មានជង្ហុកខ្លះ ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com