កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Messi រកបានគ្រាប់ដំបូងឱ្យ PSG ក្នុងជ័យជម្នះ ២-០ លើ Man City
29, Sep 2021 , 8:00 am        
រូបភាព
Lionel Messi រកបានគ្រាប់បាល់បាល់ស៊ុតបញ្ចូលទីដំបូងរបស់ខ្លួននៅ Paris St-Germain ក្នុងជ័យជម្នះ ២-០ លើក្រុម Manchester City នាជំនួបវគ្គសន្សំពិន្ទុ UEFA Champions League។


Messi ដែលបង្ហាញខ្លួនជាលើកទី៤សម្រាប់ PSG ចាប់តាំងពីចាកចេញពី Barcelona រកបានគ្រាប់ដំបូងនៅនាទី៧៤ បន្ទាប់ពី Idrissa Gueye សម្រេចគ្រាប់នាំមុខលើក្រុមភ្ញៀវ Man City នៅនាទី៨ ក្នុងវគ្គសន្សំពិន្ទុពូល A។

១គ្រាប់ដ៏ល្អរបស់ Messi ដែលមានការរួមចំណែកបញ្ជូនពីសំណាក់ Kylian Mbappe បានជួយក្រុមយក្សបារាំងឈ្នះក្រុមមេឃខៀវនៅ Parc des Princes ក្នុងលទ្ធផល ២-០។ ក្នុងជំនួបនេះដែរ  Man City ដែលមានលោក Pep Guardiola ជាអ្នកចាត់ការ មានឱកាសស៊ុតច្រើនលើកដែរប៉ុន្តែធ្វើមិនបានសម្រេច ក្រោយ Gianluigi Donnarumma សង្គ្រោះបាលជារើយៗ។

តាមរយៈជ័យជម្នះនេះ ក្រុមលោក Mauricio Pochettino ឡើងទៅឈរកំពូលតារាងពូល A មាន៤ពិន្ទុ ស្មើក្រុមលេខ២ Club Brugge ក្រោយពួកគេឈ្នះ RB Leipzig ២-១ សម្រាប់ជំនួបលើកទី២។ Man City នៅលេខ៣មាន៣ពិន្ទុ ឯ RB Leipzig នៅបាតតារាងគ្មានពិន្ទុរាប់នៅឡើយ។



លទ្ធផលការប្រកួតពូលដទៃ៖

ពូល B
AC Milan ១-២  Atletico Madrid
FC Porto ១-៥ Liverpool

ពូល C
Burussia Dortmund ១-០ Sporting
Ajax ២-០ Besiktas

ពូល D
Real Madrid ១-២ FC Sheriff
Shakhtar Donetsk ០-០ Inter Milan



Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com