ជាតិ
សង្គមជាតិ
អាជ្ញាធរ​ខេត្តសៀមរាប​ប្រាប់​ពលរដ្ឋ​ឱ្យ​ទៅយក​យានយន្ត​ដែល​ចាប់បាន​ទៅផ្ទះ​វិញ​
30, Sep 2021 , 8:49 pm        
រូបភាព
ការដកហូតយានយន្តពីពលរដ្ឋដែលបំពានក្នុងតំបន់ក្រហមនាពេលកន្លងមក។ រូបភាព៖ អធិការដ្ឋាននគបាលក្រុងសៀមរាប
ការដកហូតយានយន្តពីពលរដ្ឋដែលបំពានក្នុងតំបន់ក្រហមនាពេលកន្លងមក។ រូបភាព៖ អធិការដ្ឋាននគបាលក្រុងសៀមរាប
សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប បាន​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​យានយន្ត​ដែល​ត្រូវ​អាជ្ញាធរ​ដកហូត ឬ​រឹបអូស​ពី​ការបំពាន​តំបន់​ក្រហម​នាពេល​កន្លងមក​នោះ ឱ្យ​ទៅយក​យានយន្ត​ទាំងនោះ​វិញ​។​

 
​ក្រោយពី​ប្រកាស​រំសាយ​ការកំណត់​តំបន់​ក្រហម តំបន់​លឿងទុំ ក្នុងភូមិ​សាស្ដ្រ​ខេត្តសៀមរាប​រួចមក នៅ​ថ្ងៃទី​៣០ កញ្ញា នេះ រដ្ឋបាលខេត្ត បាន​ជូនដំណឹង​ដល់​ម្ចាស់​យានយន្ត​ដែល​ភាគច្រើន​ជា​ម៉ូតូ​នោះ ទៅយក​យានយន្ត​ទាំងនោះ​វិញ​ចាប់ពី​ព្រឹក​ថ្ងៃទី​១ តុលា តទៅ​។ អាជ្ញាធរ​បញ្ជាក់ថា យានយន្ត​ទាំងនោះ​ស្ថិតនៅ​សួនច្បារ​ព្រះរាជដំណាក់ ឬ​មុខ​ស្នាក់ការ​នគរបាល​នៅ​ទីនោះ ដោយ​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​ពាក់ព័ន្ធ​បញ្ជាក់​ម្ចាស់​កម្មសិទ្ធិ​ទៅជា​មួយ​ផង​៕

© រក្សាសិទ្ធិដោយ thmeythmey.com