អន្តរជាតិ
តុលាការសហព័ន្ធបញ្ជាឲ្យ CDC បញ្ចេញគោលនយោបាយបណ្តាញព័ត៌មានសម័យប្រធានាធិបតី Trump
03, Oct 2021 , 3:34 pm        
រូបភាព
រូបឯកសារ៖ រូបថត​ផ្តល់​ដោយ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ ​(CDC)​ដែល​បង្ហាញ​អគារ​ ពិសោធន៍​របស់​CDC កម្ពស់១១​ជាន់​ដែល​ទើប​សាងសង់រួច​នៅ​ទីក្រុង​ Atlanta កាលពីថ្ងៃទី៩ ខែ​កញ្ញា ឆ្នាំ២០០៥។ (Center for Disease Control and Prevention via AP)
រូបឯកសារ៖ រូបថត​ផ្តល់​ដោយ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ ​(CDC)​ដែល​បង្ហាញ​អគារ​ ពិសោធន៍​របស់​CDC កម្ពស់១១​ជាន់​ដែល​ទើប​សាងសង់រួច​នៅ​ទីក្រុង​ Atlanta កាលពីថ្ងៃទី៩ ខែ​កញ្ញា ឆ្នាំ២០០៥។ (Center for Disease Control and Prevention via AP)
VOA
 
បទបញ្ជារបស់តុលាការសហព័ន្ធដែលជំរុញឲ្យមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC)ប្រគល់គោលនយោបាយសម័យលោកប្រធានាធិបតី Donald Trump អំពីបណ្តាញព័ត៌មាននេះ ត្រូវបានទទួលស្វាគមន៍ជាលើកដំបូងដោយពួកអ្នកជំនាញស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា១(First Amendment)។

 
ការសម្រេចនេះកើតមានឡើងមួយឆ្នាំបន្ទាប់ពីវិទ្យាស្ថានឈ្មោះ Knight First Amendment Institute បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺបន្ទាប់ពីទីភ្នាក់ងារសុខភាពសាធារណៈនេះមិនបានឆ្លើយតបទៅនឹងសំណើស្តីពីច្បាប់សេរីភាពព័ត៌មាន ឬ (FOIA)។ 
 
អ្នកស្រី Anna Diakun មេធាវីនៃវិទ្យាស្ថាននេះបានប្រាប់ VOA ថា «យើងមានការរំភើបចំពោះការសម្រេចនេះ ហើយយើងគិតថា នឹងមានលទ្ធផលត្រឹមត្រូវ។ រដ្ឋាភិបាលបានលាក់ឯកសារទាំងអស់នេះដោយអះអាងអំពីឯកសិទ្ធិដែលមិនបានទទួលការគាំទ្រ ហើយតុលាការបានទទួលស្គាល់ថា រដ្ឋាភិបាលមិនបានបង្ហាញហេតុផលសមស្រប ហើយមិនបានបង្ហាញថា ខ្លួនមានសិទ្ធិត្រឹមត្រូវមិនប្រគល់ឯកសារទាំងនោះ»។
 
តុលាការកាលពីដំបូងបានបញ្ជាឲ្យបញ្ចេញឯកសារនោះនៅត្រឹមថ្ងៃទី២៤ ខែកញ្ញា ក៏ប៉ុន្តែវាត្រូវបានអូសបន្លាយដល់ថ្ងៃទី១៧ ខែវិច្ឆិកា ដើម្បីឲ្យរដ្ឋាភិបាលមានពេលសម្រេចថា តើខ្លួននឹងធ្វើការប្តឹងឧទ្ធរណ៍ឬអត់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com