ជាតិ
ផលិតករភាពយន្តដ៏ល្បីល្បាញលោក លី ប៊ុនយីម ទទួលមរណភាពក្នុងជន្មាយុ៨៧ឆ្នាំ
05, Oct 2021 , 9:08 pm        
រូបភាព
ភ្នំពេញ៖ ផលិតករភាពយន្តរឿង “អនអើយស្រីអន” លោក លី ប៊ុនយីម បានទទួលមរណភាព នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៨៧ឆ្នាំ ដោយរោគាពាធ។ នេះបើតាមទំព័រហ្វេសប៊ុករបស់លោក លី រដ្ឋា( Ratta Kok) ដែលត្រូវជាកូនប្រុសរបស់លោក លី ប៊ុនយីម។



សារព័ត៌មានថ្មីៗ នៅពុំទាន់អាចសុំការបញ្ជាក់បន្ថែម ពីអ្នកមើលថែរក្សាផ្ទាល់របស់លោក លី ប៊ុនយីម បាននៅឡើយ។
 
សូមបញ្ជាក់ថា លោក លី ប៊ុនយីម គឺជាផលិតករភាពយន្តខ្មែរ ដ៏មានកេរ្ដិ៍ឈ្មោះបោះសំឡេងមួយរូប ក្នុងអំឡុងទ.វទី៦០។ ស្នាដៃភាពយន្តរបស់លោក លី ប៊ុនយីម ដែលបានឆក់យកបេះដូងអ្នកទស្សនា នៅទូទាំងកម្ពុជានោះរួមមាន “អនអើយស្រីអន” ពុទ្ធិសែននាងកង្រី” “សព្វសិទ្ធិ” “អដ្ឋិសុវណ្ណច័ន្ទកេសរ” “សំគមបាញ់លលក” និងរឿង “សេះសមុទ្ទ” ជាដើម៕
 

Tag:
 សិល្បៈ
  ភាពយន្ត
  មរណភាព
© រក្សាសិទ្ធិដោយ thmeythmey.com