COVID-19
ជាតិ
កូវីដ-១៩៖ រកឃើញថ្មីត្រឹម២២១នាក់ ជា៤៤៣នាក់ ស្លាប់១៣នាក់
06, Oct 2021 , 1:06 pm        
រូបភាព
ដោយ: ថ្មីៗ
កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២២១នាក់បន្ថែម ខណៈអ្នកជាសះស្បើយ មាន៤៤៣នាក់ទៀត ហើយអ្នកស្លាប់ មាន១៣នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។

 


ជាសរុប កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១១៣ ៩២៤នាក់ ដោយក្នុងនោះ ជាសះស្បើយ១០៥ ៧៩៣នាក់ និង ស្លាប់២៤៣១នាក់។ បច្ចុប្បន្ន អ្នកជំងឺកូវីដ-១៩ នៅសល់៥៧០០នាក់ ដែលកំពុងសម្រាកព្យាបាល។

ជាការកត់សម្គាល់ ក្រោយការផ្អាកធ្វើតេស្តរហ័ស (Rapid Test) ចំពោះអ្នកដែលមិនមានការអាការសង្ស័យ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃ ក៏ធ្លាក់ចុះយ៉ាងច្រើន ដោយរយៈពេល៣-៤ថ្ងៃនេះ ចំនួនអ្នកឆ្លង ត្រូវបានរកឃើញពីចន្លោះក្រោម២០០នាក់ ទៅជាង២០០នាក់ប៉ុណ្ណោះក្នុង១ថ្ងៃ ខណៈកន្លងមក ត្រូវបានរកឃើញពី៥០០នាក់ ទៅជាង៨០០នាក់ក្នុង១ថ្ងៃ ហើយថ្ងៃខ្លះ ស្ទើរឡើងទៅជិត១ពាន់ ក៏សឹងនឹងមាន៕


Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com