ជាតិ
អំឡុងពេលភ្ជុំបិណ្ឌ៣ថ្ងៃ មនុស្ស១៤នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍
07, Oct 2021 , 5:34 pm        
រូបភាព
រយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ពលរដ្ឋខ្មែរចំនួន១៤នាក់បានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ នេះបើតាមរបាយការណ៍ប្រចាំថ្ងៃរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។



អំឡុងពេលនៃពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋខ្មែរចំនួន១៥នាក់បានស្លាប់ និងរបួសធ្ងន់-ស្រាលចំនួន៦៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកសរុបចំនួន៣៥ករណី។ នេះបើតាមរបាយការណ៍ដដែល ដោយបញ្ជាក់ថា នៅថ្ងៃទី៥ ខែតុលា មានគ្រោះថ្នាក់ចំនួន៩ករណី បណ្ដាលឱ្យមនុស្សស្លាប់៥នាក់ និងរបួស១៨នាក់។ ចំណែកឯ ថ្ងៃទី៦ ខែតុលា មានគ្រោះថ្នាក់ចរាចរណ៍ចំនួន១១ករណី បង្កឱ្យមនុស្សស្លាប់៣នាក់ និងរបួស២២នាក់។ រីឯថ្ងៃទី៧ ខែតុលា ដែលជាថ្ងៃចុងក្រោយនៃពិធីភ្ជុំបិណ្ឌ មានគ្រោះថ្នាក់ចំនួន១៥ករណី បណ្ដាលឱ្យមនុស្សស្លាប់ចំនួន៦នាក់ និងរងរបួសធ្ងន់-ស្រាលចំនួន២៤នាក់ផងដែរ៕
 

Tag:
 ចរាចរណ៍
 ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com