ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​ទឹក​ក្តៅ​មួយ​កែវ​រាល់​ព្រឹក​ជួយដល់​ផ្លូវ​រំលាយ​អាហារ និង​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​
10, Oct 2021 , 6:59 am        
រូបភាព
មនុស្ស​យើង​ភាគច្រើន​តែងតែ​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ជាមួយនឹង​កាហ្វេ​ក្តៅ ឬ​តែ​ក្តៅ​មួយ​ពែង​ក្រោយ​ពី​ភ្ញាក់​ពី​គេង​។ ប៉ុន្តែ​នៅ​ពេល​យើង​ញ៉ាំ​ទឹក​វិញ យើង​តែងតែ​ចង់​ញ៉ាំ​ទឹក​ត្រជាក់​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​ញ៉ាំ​ទឹក​ក្តៅ​ជា​ពិសេស​នៅ​ពេល​ព្រឹក​វិញ​នោះ វា​ពិតជា​មាន​អត្ថប្រយោជន៍​ដល់​ផ្លូវ​រំលាយ​អាហារ និង​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​។

 
ខាងក្រោម​នេះ​គឺជា​ហេតុផល​ដែល​អ្នក​គួរតែ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហ​ៗ​ព្រឹក​ឡើង​ពេល​ពោះ​ទទេ​៖
 
ច្រោះ​ជាតិពុល
ទឹក​ក្តៅ​ឧណ្ហ​ៗ​មួយ​ពែង​រាល់​ព្រឹក​អាច​លាង​សម្អាត​ជាតិពុល​ពី​ក្នុង​រាង​កាយ​បាន​។ ទឹក និង​សារធាតុ​ផ្សំ​ៗ​នឹង​ជំរុញ​ដល់​ការ​រំលាយ​មូ​លេ​គុល​របស់​អាហារ​ក្នុង​ក្រពះ និង​ថែរក្សា​ផ្លូវ​រំលាយ​អាហារ​កាន់តែ​ល្អ​។ អ្នក​ក៏​អាច​ញ៉ាំ​ទឹក​ក្តៅ​បាន​ដែរ​ក្រោយ​ពី​ញ៉ាំ​អាហារ​រួច​ដើម្បី​ជំនួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។
បង្កើន​ការ​រំលាយ​អាហារ
មិនយូរ​មិនឆាប់ មនុស្ស​យើង​គ្រប់​គ្នា​នឹង​ជួយ​បញ្ហា​ឈឺក្រពះ ឬ​ចលនា​ពោះវៀន​ខ្សោយ​។ ការ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហ​ៗ​មួយ​កែវ​នៅ​ពោះ​ទទេ​ព្រឹក​ឡើង​នឹង​ជួយ​បង្កើន​ការ​រំលាយ​អាហារ ព្រមទាំង​ជួយ​ឱ្យ​រាង​កាយ​ធ្វើការ​ដូច​ធម្មតា​វិញ​បាន​ទៀត​។
 
បំបាត់​ការ​ឈឺចាប់
គេ​ជឿ​ថា ទឹក​ក្តៅ​ឧណ្ហ​ៗ​គឺជា​ឱសថ​ធម្មជាតិ​ដ៏​មាន​ថាមពល​ខ្លាំងក្លា​បំផុត ហើយ​ក៏​អាច​បំបាត់​ការ​ឈឺចាប់​ពេល​មក​រដូវ​បាន​ដែរ​។ ជាតិ​ក្តៅ​នឹង​ទៅ​បន្ធូរ​សាច់ដុំ​ពោះ​ដែល​ជា​ហេតុ​នាំ​ឱ្យ​ថយ​ចុះ​ដល់​ការ​ឈឺចាប់ ហើយ​វា​ក៏​ល្អ​ណាស់​ដែរ​ចំពោះ​ការ​ឈឺចាប់​បែប​រមួល​គ្រប់​ប្រភេទ ព្រោះ​វា​ទៅ​ជំរុញ​ដល់​របត់​ឈាម​រត់​ដើម្បី​បន្ធូរ​សាច់ដុំ​។
 
សម្រក​ទម្ងន់
បើសិនជា​អ្នក​ត្រូវការ​ញ៉ាំ​អាហារ អ្នក​ប្រហែលជា​ធ្លាប់​លឺ​ថា ការ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហ​ៗ​មួយ​កែវ​នៅ​ពេល​ព្រឹ​ង​នឹង​ជួយ​សម្រក​ទម្ងន់​បាន​។ ទាម​ពី​ត​ទឹក​ក្តៅ​ជួយ​បង្កើន​សីតុណ្ហភាព​រាង​កាយ និង​សម្រួល​ដល់​ការ​រំលាយ​អាហារ​។ ហេតុ​ដូច្នេះ​ហើយ រាង​កាយ​នឹង​រំលាយ​ជាតិ​ខ្លាញ់​កាន់តែ​ច្រើន​។ អ្នក​នឹង​ទទួល​បាន​ប្រយោជន៍​មួយ​ទៅ​លើ​តម្រងនោម និង​អាច​បញ្ចេញ​ជាតិពុល​បាន​ថែម​ទៀត​ផង​។
 
ពង្រឹង​ដល់​របត់​ឈាម​រត់
ការ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហ​ៗ​នឹង​ធ្វើ​ឱ្យ​រាង​កាយ​គ្មាន​ជាតិពុល​ដែល​គ្រោះថ្នាក់​។ ហេតុ​ដូច្នេះ​ហើយ ទើប​វា​ពង្រឹង​ដល់​របត់​ឈាម​រត់​បាន​។
 
បន្ថយ​ភាព​ចាស់
ការ​ចាស់​មុន​អាយុ​គឺជា​សុ​បិ​ន្ត​ដ៏​អាក្រក់​របស់​ស្ត្រី​គ្រប់​រូប​។ សំណាង​ដែរ រឿង​នេះ​អាច​បង្ការ​បាន​តាម​រយៈ​ការ​ញ៉ាំ​ទឹក​ទឹក​ក្តៅ​ឧណ្ហ​ៗ​។ វត្តមាន​ជាតិពុល​ក្នុង​រាង​កាយ​នឹង​បង្កើន​ល្បឿន​នៃ​ភាព​ចាស់ ហើយ​ចាប់តាំងពី​ទឹក​ក្តៅ​អាច​បញ្ចេញ​ជាតិពុល​ទាំងនេះ​បាន​មក វា​ក៏​អាច​បន្ថយ​ដំណើរ​នៃ​ភាព​ចាស់ និង​បង្កើន​ភាពយឺត​កាន់តែ​ច្រើន​ដល់​ស្បែក​ទៀត​ដែរ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com