COVID-19
ជាតិ
កូ​វីដ​-១៩៖តេស្ត PCR រកឃើញ​ឆ្លង​ថ្មី២៦៧នាក់ ជា​៣៩៩នាក់ និង​ស្លាប់១៧​នា​ក់​
12, Oct 2021 , 11:35 am        
រូបភាព
ក្រសួងសុខាភិបាល រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន២៦៧​នាក់​ទៀត តាមរយៈ​ការ​តេស្ត​រក​សំណាក​តាម​ម៉ាស៊ីន PCR ។ អ្នក​ឆ្លង​ទាំងនោះ មាន​ករណីនាំចូលចំនួន១៩ ​នាក់​។ ជាមួយគ្នានេះ ក៏មាន​ជាសះស្បើយ ៣៩៩នាក់ និង​ស្លាប់១៧នាក់​ដែរ​។ នេះ​បើតាម​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១២ តុលា​។​



បច្ចុប្បន្ន​កម្ពុជា មាន​អ្នក​ឆ្លង​សរុប១១៥ ៣៣៥នាក់ ខណៈ​អ្នកជា​សះស្បើយ​១០៨ ៨០២នាក់ និង​អ្នកស្លាប់​២ ៥៤៤នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com