ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ស្រាបៀរ ជួយព្យាបាលបញ្ហាស្បែកក្បាលឡើងប្រេងខ្លាំង
16, Oct 2021 , 6:59 pm        
រូបភាព
ស្បែកក្បាលឡើងប្រេងជាបញ្ហាទូទៅបំផុតមួយដែលភាគច្រើននៃពួកយើងជួបប្រទះ។ ប៉ុន្តែកុំបារម្ភ! អ្នកមិនចាំបាច់ត្រូ​​​វតែប្រើប្រាស់ផលិតផលដែលមានផ្ទុកសារធាតុគីមីដើម្បីដោះស្រាយបញ្ហានេះឡើយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិសម្រាប់បញ្ហាសក់ ឬស្បែកក្បាលឡើងប្រេងខ្លាំង ៖

 
១. ស្រាបៀរ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចាក់ភេសជ្ជៈនេះលើស្បែកក្បាល និងរងចាំសម្រាប់រយៈពេលប្រហែល ៥នាទី។ លាងសម្អាតសក់និងស្បែកក្បាលចេញឱ្យជ្រះសព្វជាមួយទឹកធម្មតា។
 
២. ម្សៅ Baking soda
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរោយម្សៅ Baking soda មួយចំនួនលើស្បែកក្បាលដើម្បីកម្ចាត់ជាតិប្រេងដែលលើស។ វិធីនេះក៏ជួយកម្ចាត់ក្លិនមិនល្អបានផងដែរ។ ដើម្បីជាការប្រសើរអ្នកគួរទុកម្សៅ Baking soda លើស្បែកក្បាលសម្រាប់រយៈពេលពី ២ ទៅ ៣នាទីសិន មុនពេលសិតសក់ ឬរលាស់សក់។
 
៣. ទឹកក្រូចឆ្មារស្រស់
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ ១ផ្លែជាមួយទឹកធម្មតា ១កែវ។ កូរឱ្យសព្វ និងប្រើប្រាស់ទឹកល្បាយនេះលាងសម្អាតសក់ចុងក្រោយបន្ទាប់ពីកក់ជាមួយសាប៊ូរួច។
 
៤. ទឹកខ្មេះផ្លែប៉ោម
 
លាយទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាបាយក្នុងទឹកធម្មតា ១កែវ។ បន្ទាប់មកប្រើប្រាស់ទឹកល្បាយនេះលាបម៉ាស្សាលើស្បែកក្បាល រួចអ្នកអាចពូតសក់ដើម្បីសម្ងួតទឹកល្បាយដែលលើសចេញ និងទុកឱ្យស្ងួត។ កុំបារម្ភ! សក់របស់អ្នកមិនជាប់ក្លិនទឹកខ្មេះផ្លែប៉ោមឡើយនៅពេលស្ងួតទាំងស្រុង។
 
៥. ជែលប្រទាលកន្ទុយក្រពើស្រស់
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើស្រស់លើស្បែកក្បាល និងរងចាំសម្រាប់រយៈពេលយ៉ាងហោចណាស់ ១ម៉ោងសិន សឹមកក់សម្អាតចេញជាមួយសាប៊ូកម្រិតស្រាល។
 
៦. ផ្នែកពណ៌សនៃស៊ុត
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ផ្នែកពណ៌សនៃស៊ុត ១គ្រាប់លាបម៉ាស្សាលើស្បែកក្បាល និងរងចាំសម្រាប់រយៈពេលពី ២ ទៅ ៣នាទី សឹមកក់សម្អាតចេញជាមួយសាប៊ូកម្រិតស្រាលជាការស្រេច។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com