ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
កត្តាមួយចំនួនអាចនាំអោយមានកូនមិនគ្រប់ខែ
16, Oct 2021 , 11:29 pm        
រូបភាព
ការ​ឆ្លងទន្លេ​មិន​គ្រប់​ខែ​គឺ​មាន​ន័យ​ថា​ទារក​កើត​ចេញ​មក​មុន​ស​ប្តា​ហ៍​ទី​៣៧​នៃ​ការ​មាន​ផ្ទៃពោះ​។​នៅ​អា​មេ​រិ​ក​មានការ​សំរាលកូន មិន​គ្រប់​ខែ​ប្រហែល​១០​ភាគរយ​។​មន្ត្រី​សុខាភិបាល​កម្ពុជា​មិន​អាច​ផ្តល់​តួលេខ​បាន​អំពី​បញ្ហា​នេះ​។​ប៉ុន្តែ​យើង​គួរ​ស្វែង​យល់​កត្តា​មួយ​ចំនួន​ដែល​អាច​នាំ​អោយ​មាន​បញ្ហា​កូន​កើត​មិន​គ្រប់​ខែ​។​ខាងក្រោម​នេះ​ជា​កត្តា​ហានិភ័យ​មួយ​ចំនួន​នៃ​កូន​កើត​មិន​គ្រប់​ខែ​ដែល​កំណត់​ដោយ​អង្គការ​គ្រូពេទ្យ​ឯកទេស​រោគ​ស្ត្រី​អា​មេ​រិ​ក (the American Congress of Obstetricians and Gynecologists)​។ធ្លាប់​មានកូន​កើត​មិន​គ្រប់​ខែ​កាលពី​ពេល​កន្លង​មក​

  • ធ្លាប់​ប្រើ​ថ្នាំ​កូកាអ៊ីន​ ឬ​ជក់បារី​
  • ​ធ្លាប់​មានកូន​ក្នុង​ភ្លោះ​ឬ​ច្រើន​ជាង​នេះ​
  • ធ្លាប់​មានកូន​កើតមក​មាន​ជំងឺ​ដែល​ទាក់ទង​នឹង​ក្រូ​មូ​សូម​
  • ​មាន​ភាព​មិនធម្មតា​ចំពោះ​ក​ស្បូន​ និង​ស្បូន​
  • ​ធ្លាប់​មានការ​វះកាត់​ពោះ​អំឡុង​ពេល​មាន​ផ្ទៃពោះ​
  • ​មាន​ជំងឺឆ្លង​អំឡុង​ពេល​មាន​ផ្ទៃពោះ​
  • ​មាន​ហូរ​ឈាម​អំឡុង​ពេល​ត្រីមាស​ទី​២​ ឬ​ទី​៣​នៃ​ការ​មាន​ផ្ទៃពោះ​
  • ​ស្ត្រី​ដែល​ស្គម​ពេក​ឬ​ខ្វះខាត​ការ​ថែទាំ​ទារក​នៅ​ក្នុង​ផ្ទៃ​
  • ​មាន​អ្នកជា​ម្តាយ​ ឬ​យាយ​ដែល​បាន​ប្រើប្រាស់​ថ្នាំ​ពពួក​ DES​ (diethylstilbestrol)​។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com