ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជួយចែករំលែក! ខ្ទិះដូង អាចដោះស្រាយបញ្ហាសក់ជ្រុះក្រោយសម្រាលកូន
17, Oct 2021 , 6:59 am        
រូបភាព
ជ្រុះសក់ខ្លាំងក្រោយសម្រាលកូន? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗទប់ទល់បញ្ហាជ្រុះសក់ក្រោយសម្រាល ៖

 
១. ខ្ទិះដូង
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាខ្ទិះដូងលើសក់និងស្បែកក្បាល រួចរងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទីសិន សឹមលាងសម្អាតចេញតាមក្រោយជាមួយទឹកត្រជាក់។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍ជាការស្រេច។
 
២. ស៊ុត
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកូរវឹកស៊ុត ១ ឬ ២គ្រាប់ឱ្យសព្វ រួចសឹមលាបម៉ាស្សាលើស្បែកក្បាលនិងសក់។ រងចាំសម្រាប់រយៈពេល ៣០នាទី ដោយអ្នកអាចពាក់មួកផ្លាស្ទិកគ្រប់ឱ្យជិតសិន សឹមលាងសម្អាតចេញនិងកក់សក់ជាមួយសាប៊ូកម្រិតស្រាលតាមក្រោយ។
 
៣. ប្រទាលកន្ទុយក្រពើ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើស្រស់លើសក់និងស្បែកក្បាល រួចរងចាំសម្រាប់រយៈពេល ៣០នាទី សឹមលាងសម្អាតចេញ ហើយកក់សក់ជាមួយសាប៊ូកម្រិតស្រាល។ អ្នកក៏អាចទទួលទានទឹកប្រទាលកន្ទុយក្រពើសុទ្ធជាប្រចាំផងដែរដើម្បីផ្ដល់សារធាតុចិញ្ចឹមដល់ឬសសក់ពីខាងក្នុងតែម្ដង។
 
៤. គ្រប់គ្រងកម្រិតនៃភាពស្ត្រេស
 
មិនថាអ្នកទើបនឹងសម្រាលបុត្ររួច ឬមិនមែនឡើយ ក៏ស្ត្រេសនៅតែជាមូលហេតុចម្បងបំផុតមួយដែលបណ្ដាលឱ្យជ្រុះសក់។ ដូច្នេះអ្នកម្ដាយថ្មីថ្មោងគួរព្យាយាមសម្រួលអារម្មណ៍របស់ខ្លួនដោយសម្រាកឱ្យបានគ្រប់គ្រាន់ និងធ្វើសកម្មភាពងាយៗដើម្បីគ្រប់គ្រង ឬកាត់បន្ថយកម្រិតនៃភាពស្ត្រេស។
 
៥. ជ្រើសរើសប្រភេទនៃអាហារឱ្យបានត្រឹមត្រូវ
 
របបអាហារមានតុល្យភាព គឺនឹងអាចផ្ដល់នូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ស្របតាមតម្រូវការនៃស្បែកក្បាល។ ដូច្នេះអ្នកចាំបាច់គួររួមបញ្ចូលបន្លែ, ផ្លែឈើ, គ្រាប់ធញ្ញជាតិ​, គ្រាប់ពូជ, ស៊ុត និងត្រីជាដើមក្នុងរបបអាហារប្រចាំថ្ងៃដើម្បីប្រាកដបានថាសក់ទទួលបាននូវសារធាតុចិញ្ចឹមសំខាន់ៗដូចជាទង់ដែង, ម៉ាញ៉េស្យូម, ជាតិដែក, ស័ង្កសី, សេលេញ៉ូម, វីតាមីន A, វីតាមីន B (ជាពិសេសបាយអូទីន), វីតាមីន C និងវីតាមីន E។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com