ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ប៉ាៗម៉ាក់ៗចង់ឆាប់មានកូន គួរខំញ៊ាំអាហារសម្បូរជាតិដែក និងប្រូតេអ៊ីន
19, Oct 2021 , 11:29 pm        
រូបភាព
ការទទួលទានអាហារបំប៉នបានត្រឹមត្រូវមិនត្រឹមតែល្អសម្រាប់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនឱកាសក្នុងការមានផ្ទៃពោះទៀតផង។ ថាតើអាហារអ្វីខ្លះជួយបង្កើនភាពមានកូនបាន? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារទាំងនោះ ៖

 
១. អាហារសម្បូរអាស៊ីតខ្លាញ់អូមេហ្កា ៣
 
គន្លឹះដ៏ងាយដើម្បីជម្រុញអត្រានៃភាពមានកូនបាននោះ គឺតាមរយៈការបង្កើនការទទួលទានអាហារមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្កា ៣។ នេះក៏ព្រោះតែអាស៊ីតខ្លាញ់ប្រភេទនេះជួយគ្រប់គ្រងការផលិតអ័រម៉ូន, បង្កើនការផលិតទឹករំអិល និងលើកកម្ពស់ភាពមានកូនបាន។ ត្រីសម្បូរខ្លាញ់, ស៊ុត, គ្រាប់ធញ្ញជាតិ, គ្រាប់ពូជជាដើមសុទ្ធតែជាអាហារមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់សុខភាពល្អនេះ។
 
២. អាហារសម្បូរជាតិដែក
 
ការរួមបញ្ចូលអាហារមានផ្ទុកសម្បូរទៅដោយជាតិដែកក្នុងរបបអាហារប្រចាំថ្ងៃអាចជួយបង្កើននិងរក្សាសុខភាពស៊ុតបង្កកំណើតរបស់ស្ត្រីដែលបង្កើនអត្រានៃភាពមានកូនបាន ឬមានផ្ទៃពោះគួរឱ្យកត់សម្គាល់។ បន្ថែមពីនេះអាហារសម្បូរជាតិដែកជួយរក្សាបរិមាណនៃកោសិកាគ្រាប់ឈាមក្រហម ខណៈដែលកង្វះគ្រាប់ឈាមក្រហមជះផលប៉ះពាល់ដល់ភាពមានកូនបាន។
 
៣. អាហារដែលមានផ្ទុកប្រូតេអ៊ីនគុណភាពខ្ពស់
 
ភាគច្រើននៃពួកយើងមានទំនោសម្រាប់គូស្វាមីភរិយាដែលកំពុងព្យាយាមមានផ្ទៃពោះ ចូរកុំភ្លេចបន្ថែមប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ក្នុងរបបអាហារប្រចាំថ្ងៃ។ សណ្ដែក, តៅហ៊ួត ស៊ុត គ្រាប់អាល់ម៉ុន ត្រីធូណា និងសូម្បីតែសាច់សត្វមាន់ ឬសាច់ទា ជាដើមសុទ្ធតែមានផ្ទុកប្រូតេអ៊ីនគុណភាពខ្ពស់ដែលរាងកាយត្រូវការចាំបាច់ដើម្បីបង្កើនភាពមានកូនបាន។
 
៤. អាហារមានផ្ទុកជាតិអាស៊ីតហ្វូលិក
 
សម្រាប់អ្នកដែលចង់ឆាប់មានផ្ទៃពោះ ចូរបង្កើនការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិអាស៊ីតហ្វូលិក។ ធញ្ញជាតិគ្រាប់ពេញ ផ្លែឈើរសជាតិជូរ ស៊ុត ល្ហុង និងបន្លែបៃតងជាដើម គឺសុទ្ធតែជាប្រភពដ៏ប្រសើរនៃអាស៊ីតហ្វូលិក។
 
៥. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់
 
ការរក្សាជាតិទឹកឱ្យបានគ្រប់គ្រាន់ គឺមិនត្រឹមតែសំខាន់ចំពោះសុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជួយដល់ការផលិតទឹករំអិលចាំបាច់សម្រាប់ដំណើរការនៃការបង្កកំណើតរបស់ស៊ុត។ ដូច្នេះដើម្បីជាការប្រសើរ ចូរប្រាកដថាអ្នកទទួលទានទឹកបានច្រើនគ្រប់គ្រាន់ជាប្រចាំ។
 
៦. កាត់បន្ថយការទទួលទានភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីន
 
ការទទួលទានការហ្វេច្រើនពេកអាចជះផលប៉ះពាល់ច្រើនជាងល្អចំពោះសុខភាព ជាពិសេសនៅពេលអ្នកកំពុងព្យាយាមចង់មានផ្ទៃពោះ។ ដូច្នេះដើម្បីជាការប្រសើរ ចូរកម្រិតការទទួលទានភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីន។
 
៧. ចៀសវាងអាហារសម្បូរខ្លាញ់មិនល្អ
 
មិនត្រឹមតែធ្វើឱ្យកើនទម្ងន់ខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែអាហារសម្បូរទៅដោយខ្លាញ់មិនល្អក៏បង្កផលប៉ះពាល់ដល់ឱកាសនៃការមានផ្ទៃពោះផងដែរ។ ភាពធាត់ជ្រុលជាអ្វីមួយដែលបង្កើនហានិភ័យនៃបញ្ហាអតុល្យភាពអ័រម៉ូន៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com