ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចេកទុំ ជួយឱ្យស្បែកស្រស់ថ្លា​ បើយកមកធ្វើបែបនេះ
22, Oct 2021 , 6:59 am        
រូបភាព
នរណាៗក៏ចង់បានស្បែករលោងស្រស់ថ្លាស្អាតដែរ។ ទោះជាយ៉ាងណាកត្តាមួយចំនួនដូចជាពន្លឺព្រះអាទិត្យ ខ្យល់ពុល ភាពតានតឹងក្នុងអារម្មណ៍ និងរបបអាហារគ្មានសុខភាពល្អជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើសុខភាពស្បែក។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដែលជួយបង្កើនភាពស្រស់ថ្លានៃស្បែកតាមបែបធម្មជាតិ ៖

 
១. ប្រទាលកន្ទុយក្រពើ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើស្រស់លើស្បែកដែលមានបញ្ហា និងរងចាំសម្រាប់រយៈពេលប្រហែល ៣០នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តឱ្យបាន ២ដងក្នុងមួយថ្ងៃសម្រាប់រយៈពេល ២សប្តាហ៍ អ្នកនឹងសម្គាល់ឃើញនូវលទ្ធផលល្អប្រសើរ។
 
២. រមៀត
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅរមៀត ១ស្លាបព្រាបាយជាមួយទឹកម្នាស់ស្រស់បន្តិច។ កូរឱ្យសព្វ ក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយលើស្បែកមុខនិងក។ រងចាំរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
 
៣. យ៉ាអួរ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាយ៉ាអួរសុទ្ធលើស្បែក និងរងចាំសម្រាប់រយៈពេលពី ២ ទៅ ៣នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ និងអនុវត្តជាប្រចាំសម្រាប់រយៈពេលប៉ុន្មានសប្តាហ៍អ្នកនឹងសម្គាល់ឃើញភាពខុសប្លែក។ អ្នកក៏អាចលាយយ៉ាអួរសុទ្ធ ១ស្លាបព្រាបាយ ជាមួយទឹកឃ្មុំកន្លះស្លាបព្រាបាយឱ្យក្លាយជាល្បាយខាប់ៗ សឹមលាបម៉ាស្សាលើស្បែក និងរងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទីមុននឹងលាងចេញជាមួយទឹកក្ដៅឧណ្ហៗ។
 
៤. ក្រូច
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចច្របាច់ស្រស់ ២ស្លាបព្រាបាយជាមួយរមៀតម៉ដ្ឋ ១ចិប។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែក។ រងចាំសម្រាប់រយៈពេលពី ២០ ទៅ ៣០នាទី សឹមលាងសម្អាតចេញ។
 
៥. ចេកទុំ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយចេកទុំជោរជាមួយទឹកក្រូចឆ្មារស្រស់ឱ្យក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយលើស្បែក និងទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបាន ២ ដងក្នុងមួយសប្តាហ៍។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com