អត្ថបទពាណិជ្ជកម្ម
ចំណេញអស់ស្ទះ! តែ១ដុល្លារ វេរលុយពី អេ អឹម ខេ ទៅ១២ប្រទេស
22, Oct 2021 , 3:24 pm        
រូបភាព
 ភ្នំពេញ៖ កម្មវិធីផ្តល់ជូនពិសេស មិនធ្លាប់មានពីមុនមក សម្រាប់ការវេរលុយទៅក្រៅប្រទេស ដែលផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ។ លោកអ្នកចំណាយត្រឹមតែ ១ដុល្លារប៉ុណ្ណោះ អាចផ្ទេរប្រាក់រហូតដល់ចំនួន ១២ប្រទេស សម្រាប់ការវេរពី AMK Mobile តាមរយៈ UnionPay និង EMQ LTD ទៅកាន់ប្រទេសរួមមានដូចជា ប្រទេសចិន ថៃ  វៀតណាម ហ្វីលីពីន ជប៉ុន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ឡាវ ហុងកុង ម៉ាកាវ កូរ៉េ និងសិង្ហបុរី។ 

 
ការផ្តល់ជូនតម្លៃពិសេសនេះ នឹងផ្តល់ផលចំណេញលើសលុប សម្រាប់អ្នកដែលមានតម្រូវការវេរលុយ ទៅបណ្តាទីផ្សារ និងប្រទេសខាងលើនេះ ចាប់ពីថ្ងៃនេះ រហូតដល់ចុង ឆ្នាំ២០២១។ បន្ថែមលើនេះទៀត ជាមួយបទពិសោធន៍ធនាគារទំនើប ទាន់សម័យ របស់កម្មវិធីទូរស័ព្ទដៃ AMK Mobile ធ្វើឲ្យអ្នកប្រើប្រាស់កាន់តែងាយស្រួលវេរលុយទាំងក្នុង និងទៅក្រៅប្រទេសជាពិសេស ទៅកាន់សាច់ញាតិ បងប្អូន ឬដៃគូរកស៊ី ដែលកំពុងរស់នៅតាមបណ្តាប្រទេសខាងលើ តាមរយៈបណ្តាញប្រតិបត្តិការដ៏ទូលំទូលាយ របស់ UnionPay និង EMQ បានយ៉ាងឆាប់រហ័ស សុវត្ថិភាពខ្ពស់ និងសន្សំសំចៃថែមទៀតផង។


លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារ បានមានប្រសាសន៍ថា៖ “កិច្ចសហការផ្តល់ជូនពិសេសនេះ មិនត្រឹមតែអាចជួយសន្សំសំចៃខ្ពស់ ដល់អ្នកប្រើប្រាស់នោះទេ ថែមទាំងផ្តល់ឱកាសឲ្យពួកគេ អាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុជាច្រើនទៀត របស់ AMK Mobile ដោយមិនអស់ថ្លៃសេវា។ យើងរំពឹងទុកថា តាមរយៈកិច្ចសហប្រតិបត្តិការនេះដែរ នឹងធ្វើឲ្យសេវាកម្ម អេ អឹម ខេ កាន់តែមានការគាំទ្រខ្លាំង ឡើងពីអតិថិជន ទាំងក្នុង និងក្រៅប្រទេស”។ 
 


លោកបានបន្ថែទៀតថា៖ “អេ អឹម ខេ បានពង្រីកសេវាផ្ទេរប្រាក់អន្តរជាតិ ទៅកាន់បណ្តាប្រទេសចំនួន១២ ដោយចាប់ដៃគូជាមួយក្រុមហ៊ុនផ្ទេរប្រាក់ក្រៅប្រទេសធំៗ ដែលមានបទពិសោធន៍ច្រើនឆ្នាំ និងបណ្តាញប្រតិបត្តិការរឹងមាំ ហើយយើងនឹងបន្ត ពង្រីកបណ្តាញប្រតិបត្តិការ សេវាផ្ទេរប្រាក់ទាំងក្នុង និងក្រៅប្រទេស ឲ្យបានទូលំទូលាយ ជារៀងរាល់ថ្ងៃដើម្បី អាចបំពេញតម្រូវការអតិថិជនទាំងក្នុង និងក្រៅប្រទេស”។
 


ដើម្បីអាចផ្ទេរប្រាក់អស់ថ្លៃសេវាត្រឹមតែ ១ដុល្លារ ទៅកាន់ទីផ្សារក្រៅប្រទេសទាំង១២នេះ អតិថិជនគ្រាន់តែដោនឡូត និងចុះឈ្មោះប្រើប្រាស់ កម្មវិធី AMK Mobile តាមតំណនេះ http://onelink.to/ss87zk... ឬអាចបើកគណនីដោយខ្លួនឯងបានភ្លាមៗ ប្រសិនបើមិនទាន់មានគណនីនៅ អេ អឹម ខេ។ បន្ទាប់មកចុច ប៊ូតុង វេរលុយ នៅលើកម្មវិធី រួចជ្រើសរើសយកប្រតិបតិបត្តិការ “វេរទៅកាត UnionPay ឬ EMQ” និងបំពញព័ត៌មានចាំបាច់ ឬអាចទាក់ទងសួរព័ត៌មានបន្ថែម តាមរយៈលេខ 023 22 02 02 / 1800 200 200 ដើម្បីធ្វើប្រតិបត្តិការវេរលុយ រហូតដល់ ៥ ០០០ដុល្លារ តាម UnionPay និង និង២ ៥០០ដុល្លារ តាម EMQ ក្នុងមួយថ្ងៃ៕
 
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ៖
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ គិតត្រឹមខែសីហា ឆ្នាំ២០២១ អេ អឹម ខេ មានអតិថិជនសរុបចំនួនជិត ១លាននាក់ មានការិយាល័យប្រតិបត្តិការចំនួន ១៥០កន្លែង និងភ្នាក់ងារជាង ៦ ០០០កន្លែង នៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើន កំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ ដោយស្វ័យប្រវត្តិ (ATMs/CDMs)។ ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចធ្វើការទូទាត់ថ្លៃ ទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុក ផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com