កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករដែលមិនចាក់វ៉ាក់សាំង អាចប្រកួត Australia Open វិញបាន ក្រោយធ្វើចត្តាឡីស័កហើយ
26, Oct 2021 , 8:29 am        
រូបភាព
កីឡាករវាយកូនបាល់ ដែលមិនបានចាក់វ៉ាក់សាំង អាចចូលរួមប្រកួតនៅប្រទេសអូស្ត្រាលីបាន នាឆ្នាំ២០២២ ប៉ុន្តែពួកគេក៏ត្រូវធ្វើចត្តាឡីស័ក មុនឈានដល់ថ្ងៃប្រកួតរបស់ពួកគេ។ នេះបើតាមកីឡាករ WTA Tour ម្នាក់ប្រាប់ទៅប្រព័ន្ធផ្សពផ្សាយរបស់អាមេរិក។



រដ្ឋមន្រ្តីអន្តោប្រវេសន៍អូស្ត្រាលី បានបដិសេធលើការផ្សព្វផ្សាយថា កីឡាករដែលបានចាក់វ៉ាក់សាំងចំនួន២ដូសហើយ ទើបអាចទទួលបានទិដ្ឋាការចូលរួមប្រកួតពានរង្វាន់ Grand Slam នៅអូស្ត្រាលីបាន។
 
«ពួកយើងកំពុងរកវិធីសាស្រ្តដោះស្រាយបញ្ហាសម្រាប់ការប្រកួត Australia នឹងប្រធានរដ្ឋបាលក្នុងតំបន់ក្នុងការអនុញ្ញាតឲ្យកីឡាករ ដែលមិនបានចាក់វ៉ាក់សាំងអាចចូលរួមប្រកួតពានរង្វាន់ Grand Slam នេះបាន ព្រោះពេលនេះជាកាលៈទេសៈ ដែលត្រូវអនុញ្ញាតចំពោះកីឡាករទាំងអស់។ អ្វីដែលអាចនឹងប្រសើរឡើងនោះ រដ្ឋាភិបាលអូស្ត្រាលីគួរតែអនុញ្ញាតពីការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនេះ សម្រាប់កីឡាករត្រូវមកប្រកួត»។ នេះបើតាមលោក Rothenberg ដែលបានទទួលសារពីរដ្ឋាភិបាលអូស្រ្តាលី ប្រាប់ទៅកាន់វិទ្យុ 3AW ។
 
លោក Rothenberg ក៏បានផ្ញើសារនោះ ទៅប្រព័ន្ធផ្សពផ្សាយរបស់អាមេរិក ដើម្បីជម្រះព័ត៏មានមិនពិតនិងអាចនាំឲ្យមានការយល់ច្រឡំ អំពីលក្ខខណ្ឌដែលកីឡាករត្រូវប្រឈមមុខ នៅព្រឹត្តិការណ៍ Australia Open នេះផង។

Tag:
 Grand Slam
  Australia Open
© រក្សាសិទ្ធិដោយ thmeythmey.com