អត្ថបទពាណិជ្ជកម្ម
ថ្មី! គណនីព្រីនស៍ eAccount ផ្តល់ជូននូវធនាគារឌីជីថលដែលមានភាពងាយស្រួល និងសុវត្ថិភាពដល់អតិថិជន មាននៅលើកម្មវិធី PRINCE Mobile ហើយ!
26, Oct 2021 , 10:45 am        
រូបភាព
ដោយ: ថ្មីៗ
 ធនាគារ ព្រីនស៍បានដាក់ដំណើរការគណនីនិម្មិត សម្រាប់អតិថិជនរបស់ខ្លួន ដែលមានឈ្មោះថា​ គណនីព្រីនស៍ eAccount។ ជាមួយគណនីព្រីនស៍ eAccount នេះ អតិថិជនអាច បើកគណនីបានភ្លាមៗ តាមរយៈកម្មវិធី PRINCE Mobile ដោយមិនគិតថ្លៃ និងមិនចាំបាច់ចំណាយពេលវេលា ក្នុងការបំពេញឯកសារនានា។ គណនីថ្មីនេះបង្កើតឡើង សម្រាប់អតិថិជនដែលមានបំណង បើកគណនីជាមួយធនាគារ ព្រីនស៍  ហើយមិនចាំបាច់ធ្វើដំណើរ មកកាន់សាខាធនាគារដោយផ្ទាល់ ហើយអតិថិជន នឹងទទួលបាននូវភាពងាយស្រួល​ ក៏ដូចជាទទួលបានអត្ថប្រយោជន៍ ក្នុងការពារសុខុមាលភាព និងសុវត្ថិភាពរបស់ខ្លួន ពីការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ។ 
 
វិធានការគម្លាតសង្គមដើម្បីការពារ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក៏ដូចជាគោលការណ៍ណែនាំ របស់រាជរដ្ឋាភិបាល បានលើកទឹកចិត្តឱ្យប្រជាជនចាប់ផ្តើមងាកមកប្រើប្រាស់សេវាឌីជីថលជំនួសវិញ​ ដែលក្នុងនោះ រួមមានការប្រើប្រាស់សេវាធនាគារជាដើម។ គណនីព្រីនស៍ eAccount គឺជាផលិតផលហិរញ្ញវត្ថុមួយប្រភេទ ដែលអនុញ្ញាតឱ្យអតិថិជន​បើកគណនីបានដោយខ្លួនឯង ​ដោយភាពងាយស្រួល និងមានសុវត្ថិភាពជាមួយធនាគារ ព្រីនស៍។ គណនីនេះ នឹងធ្វើឱ្យរាល់ប្រតិបត្តិការហិរញ្ញវត្ថុ និងការទូទាត់បែបឌីជីថល របស់អតិថិនជនកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់ ហើយវាក៏អាចជួយបង្កើននូវប្រតិបត្តិការហិរញ្ញវត្ថុ នៅទូទាំងប្រទេសផងដែរ។
 


គណនីព្រីនស៍ eAccount មានពីររូបិយប័ណ្ណគឺ គណនីសម្រាប់ប្រាក់រៀល និងប្រាក់ដុល្លារអាម៉េរិក ហើយដំណើរការនៃការបើកគណនីនោះទៀតសោត ក៏មិនតម្រូវឱ្យមានឯកសារ ឬសៀវភៅប្រាក់បញ្ញើសន្សំ ដើម្បីធ្វើប្រតិបត្តិការដាក់ប្រាក់ ហើយគណនីប្រភេទនេះ ក៏មិនតម្រូវឱ្យមានសមតុល្យតម្កល់ ក្នុងគណនីនោះទេ។ សេវាកម្មដែលផ្តល់ជូនសម្រាប់គណនីនេះរួមមាន៖ ការផ្ទេរប្រាក់ក្នុងធនាគារ ផ្ទេរប្រាក់ឆ្លងធនាគារតាមរយៈ (NCS ប្រព័ន្ធរីធែលផេ បាគង សេវាទូទាត់រហ័ស) ការបញ្ចូលកាតទូរស័ព្ទ ទូទាត់វិក្កយបត្រ ទូទាត់តាម PRINCE Pay និងសេវាជាច្រើនទៀត។ សម្រាប់ការដាក់ និងដកប្រាក់ អតិថិជនអាច​ដាក់-ដកបានគ្រប់ពេលវេលា តាមរយៈមុខងារ “ប្រតិបត្តិការដោយគ្មានប័ណ្ណ” ដែលមាននៅលើម៉ាស៊ីនអេធីអឹមរបស់ធនាគារ ព្រីនស៍ទូទាំងប្រទេស។  
 
ធនាគារ ព្រីនស៍ ផ្តល់នូវអត្ថប្រយោជន៍កាន់តែច្រើន ដល់អតិថិជនធនាគារឌីជីថលថ្មីរបស់ខ្លួន ក្នុងនោះ​ដែរអតិថិជនគណនីព្រីនស៍ eAccount ថ្មីទាំងអស់ នឹងទទួលបាន 500 ពិន្ទុរង្វាន់ ដែលស្មើនឹង 5 ដុល្លារ ហើយសម្រាប់អ្នកណែនាំអតិថិជន នឹងទទួលបាន 200 ពិន្ទុរង្វាន់ ស្មើនឹង 2 ដុល្លារផងដែរ។ ពិន្ទុរង្វាន់ នឹងត្រូវបញ្ចូលទៅក្នុងគណនីអតិថិជន និងអ្នកណែនាំភ្លាមៗ នៅពេលដែលពួកគេបានចុះឈ្មោះ ឬណែនាំបានជោគជ័យ។ កាន់តែពិសេស! អតិថិជននឹងមានឱកាសឈ្នះរង្វាន់ ក្នុងការចាប់រង្វាន់ប្រចាំខែ និងរង្វាន់ធំ ដោយគ្រាន់តែធ្វើប្រតិបត្តិការហិរញ្ញវត្ថុ តាមរយៈ PRINCE Mobile។ សម្រាប់ពិន្ទុរង្វាន់នេះ អតិថិជនអាច​ប្តូរពិន្ទុ ដោយជ្រើសរើសជាការបញ្ចូលកាតទូរស័ព្ទ ឬ​ទូទាត់នៅតាមហាងជាដៃគូអាជីវកម្ម PRINCE Pay ច្រើនជាង 7,000កន្លែង ទូទាំងប្រទេស។  
 
អតិថិជនដែលមានបំណង​បើកគណនីព្រីនស៍ eAccount អាច​ទាញយកកម្មវិធី PRINCE Mobile ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ iOS និង ​ Android បានយ៉ាងងាយស្រួលតាមរយៈ App Store និង Google Play Store។​
 


សម្រាប់ព័ត៌មានបន្ថែម ស្តី​ពីការចុះឈ្មោះប្រើប្រាស់ គណនីព្រីនស៍ eAccount និងលក្ខខណ្ឌ សូម​ទំនាក់ទំនងមកកាន់សេវាទំនាក់ទំនងអតិថិជនរបស់យើង តាមរយៈលេខទូរស័ព្ទ 1800 20 8888 (មិនគិតថ្លៃ)   ឬចូលទៅកាន់គេហទំព័រ​ www.princebank.com.kh ។ 
 
អំពីធនាគារ ព្រីនស៍ ម.ក
ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ2015 ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខ ធ46 ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី18 ខែកក្កដា ឆ្នាំ2018។  ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកប​ដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយ អំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។​ យើងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃអតិថិជនគោលដៅរបស់យើង។ បច្ចុប្បន្ននេះយើងមានសាខាចំនួន 32 និងទីតាំងអេធីអឹមចំនួន 70 នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕
 
(អត្ថបទពាណិជ្ជកម្ម)

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com