ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន ផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ចំនួន២០ម៉ឺនដូស ឱ្យវៀតណាម
27, Oct 2021 , 11:59 am        
រូបភាព
ភ្នំពេញ៖ សម្តេច ហ៊ុន សែន នឹងផ្តល់ជំនួសវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២០ម៉ឺនដូសទៀត ឱ្យរដ្ឋាភិបាលប្រទេសវៀតណាម។ បើយោងតាមការចុះរបស់ទូរទស្សន៍ជាតិ កម្ពុជានឹងបញ្ជូនវ៉ាក់សាំងកូវីដ-១៩ឱ្យវៀតណាម នៅថ្ងៃទី២៩តុលា តាមព្រំដែនបាវិត-មុកប៉ាយ ក្នុងខេត្តស្វាយរៀង។

 
សម្តេច ហ៊ុន សែន សម្រេចផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រភេទស៊ីណូហ្វាម ចំនួន២០ម៉ឺនដូស ជូនដល់សាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី២៩តុលា ឆ្នាំ២០២១។ ពិធីប្រគល់ នឹង ទទួល ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណកម្មការ ចាក់វ៉ាក់សាំងចំពោះកិច្ច ក្នុងក្របខណ្ឌទូទាំងប្រទេស។ 
 
វៀតណាមជាប្រទេសទីពីរ​បន្ទាប់ពីឡាវ ដែលទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២០ម៉ឺនដូសពីកម្ពុជា កាលពីថ្ងៃទី២៨កញ្ញា ឆ្នាំ២០២១។ កម្ពុជា ផ្ដល់វ៉ាក់សាំងដល់រដ្ឋាភិបាល វៀតណាម ជាការបង្ហាញនូវសមានចិត្តមនុស្សធម៌ ចំពោះសុខភាព និងសុខមាលភាពប្រជាពលរដ្ឋ នៃប្រទេសជាប់ព្រំដែន ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់ជាមួយគ្នា។ 
 
គិតត្រឹមថ្ងៃទី២៦តុលា ឆ្នាំ២០២១ វៀតណាមមានករណីឆ្លងកូវីដ-១៩ ជិត៩០ម៉ឺននាក់។ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨១០ ២៩០នាក់ ខណៈចំនួនអ្នកស្លាប់ ២១​ ៨០២នាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលវៀតណាម៕ 

Tag:
 សុខភាព
 ​ វ៉ាក់សាំង
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com