ជាតិ
សង្គមជាតិ
សេចក្តីរាយការណ៍៖ អាជ្ញាធរប្រឹងទប់ប្រឡាយភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ ខណៈទឹកហក់ឡើងខ្លាំង
27, Oct 2021 , 4:41 pm        
រូបភាព
ភ្នំពេញ៖ អាជ្ញាធរប្រឹងទប់ប្រឡាយភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ ខណៈទឹកហក់ឡើងខ្លាំង។ ទឹកហូរបុកខ្លាំងនៅទីតាំងប្រឡាយក្នុងភូមិសាស្ត្រនេះ នារសៀលថ្ងៃទី២៧តុលា ឆ្នាំ២០២១។


 
ប្រឡាយទឹកនេះ ត្រូវបានបាក់ កាលពីយប់ថ្ងៃទី២៦ តុលា។ អាជ្ញាធរ ប្រាប់ពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រសង្កាត់គងនយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួស ក្នុងខណ្ឌដង្កោ ត្រូវត្រៀមខ្លួន ជម្លៀសចេញពីលំនៅដ្ឋាន ដើម្បីរកទីទួលសុវត្ថិភាព។
 
បើតាមអ្នកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ប្រជាពលរដ្ឋជាង២ ០០០គ្រួសារ នៅក្នុងសង្កាត់ទាំង១០ នេះ កំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់។
 

Tag:
 ទឹកជំនន់
  ស្ទឹងព្រែកត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com