អត្ថបទពាណិជ្ជកម្ម
ដាប់ប៊ែលយូប៊ី ហ្វាយនែន ផ្តល់អត្រាការប្រាក់បញ្ញើសន្សំខ្ពស់នៅគ្រប់សាខាទាំង​ 138 ទូទាំងប្រទេស
28, Oct 2021 , 11:40 am        
រូបភាព
ដោយ: ថ្មីៗ
​ដាប់ប៊ែលយូប៊ី ហ្វាយនែន ផ្តល់ជូនអត្រាការប្រាក់បញ្ញើសន្សំខ្ពស់ជាងគេមួយនៅកម្ពុជា ជាមួយអត្រាការប្រាក់រហូតដល់ 7.85% ក្នុងមួយឆ្នាំ សម្រាប់បញ្ញើមានកាលកំណត់រយៈពេលមួយឆ្នាំ និង ​ 3%​ ក្នុងមួយឆ្នាំ  សម្រាប់គណនីសន្សំសង្ឃឹម។​​
 
ដាប់ប៊ែលយូប៊ី ហ្វាយនែន មានផ្តល់សេវាប្រាក់បញ្ញើសន្សំជាច្រើនប្រភេទ សម្រាប់បំពេញតម្រូវការរបស់ អតិថិជន។​ ជាងនេះទៅទៀត គ្រប់សេវាកម្ម​ប្រាក់បញ្ញើសន្សំ សុទ្ធសឹងតែផ្តល់អត្រាការប្រាក់ខ្ពស់ៗ ​ជូនអតិថិជន ព្រមជាមួយនឹងការវិនិយោគដែលប្រកបដោយសុវត្ថិភាពខ្ពស់។ ​
គណនីសប្បុរស ជាសេវាប្រាក់បញ្ញើមានកាលកំណត់ ដែលផ្តល់អត្រាការប្រាក់ខ្ពស់រហូតដល់ 7.85% សម្រាប់បញ្ញើរយៈពេលមួយឆ្នាំ ។ អ្វីដែលកាន់តែអស្ចារ្យនោះ អតិថិជនអាចចូលរួមចំណែកក្នុងការជួយដល់សហគមន៍ ចំនួន 0.1% នៃប្រាក់បញ្ញើដែលដៃគូមូលនិធិមានដូចជាមាន មូលនិធិគន្ធបុប្ផាកម្ពុជា មន្ទីរពេទ្យកុមារអង្គរ មូលនិធិកុមារកម្ពុជា មូលនិធិដុនបូស្កូកម្ពុជាអន្តរជាតិ និងមូលនិធិធម្ម​ឱសថរបស់ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព។ ទឹកប្រាក់បរិច្ចាគទាំងអស់ ត្រូវបានរ៉ាប់រងទាំងស្រុងដោយ ដាប់ប៊ែលយូប៊ី ហ្វាយនែន ក្រោមឈ្មោះបរិច្ចាគរបស់អតិថិជន។
  

 
គណនីសង្ឃឹម ជាប្រភេទសេវាសន្សំដែលអតិថិជនអាចដាក់ និងដកប្រាក់បានយ៉ាងងាយគ្រប់ពេលវេលា ជាមួយអត្រាប្រាក់ ​3% ក្នុងមួយឆ្នាំ ដែលការប្រាក់ត្រូវបានគណនាជារៀងរាល់ថ្ងៃ ហើយអតិថិជនទទួលបានការប្រាក់ជារៀងរាល់ខែ។
ក្រៅពីសេវាប្រាក់បញ្ញើសន្សំខាងលើនេះ ដាប់ប៊ែលយូប៊ី ហ្វាយនែន ក៏មានសេវាហិរញ្ញវត្ថុផ្សេងទៀតដូចជា ​សេវាបញ្ញើសន្សំ សេវាប្រាក់កម្ចី សេវាធនាគារចល័ត សេវាទូទាត់វិក្កយបត្រ សេវាផ្ទេរប្រាក់ក្នុង និងក្រៅស្រុក សេវាអេធីអឹម ជាដើមសម្រាប់បំពេញតម្រូវការរបស់អតិថិជន។  
គិតត្រឹមខែកញ្ញា ឆ្នាំ 2021 ដាប់ប៊ែលយូប៊ី ហ្វាយនែន មានទ្រព្យសកម្មសរុបឈានដល់ចំនួន 1ពាន់លានដុល្លារអាម៉េរិក ផលប័ត្រឥណនទានសរុបចំនួន 851 លានដុល្លារអាម៉េរិក សមតុល្យប្រាក់បញ្ញើសន្សំសរុបចំនួន 171 លានដុល្លារអាម៉េរិក និងអតិថិជនចំនួន 314,714 នាក់។​
សម្រាប់ព័ត៌មានបន្ថែម សូមមេត្តាទាក់ទងមកផ្នែកសេវាអតិថិជនរហ័ស តាមរយៈទូរស័ព្ទលេខ៖ 023 963 333 / 081 331 333  ៕
 
(អត្ថបទពាណិជ្ជកម្ម) 

© រក្សាសិទ្ធិដោយ thmeythmey.com