អត្ថបទពាណិជ្ជកម្ម
តោះស្តាប់ការរៀបរាប់របស់ម្ចាស់បទ «វ៉ាក់សាំងមនុស្សក្បត់» ដែលកំពុងផ្ទុះខ្លាំងនៅលើបណ្តាញសង្គម
28, Oct 2021 , 4:38 pm        
រូបភាព
ដោយ: ថ្មីៗ
កញ្ញា វឿន ជីវ៉ា ម្ចាស់បទ «វ៉ាក់សាំងមនុស្សក្បត់» របស់ផលិតកម្មដាវីត្រា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ទស្សនិជនគ្រប់មជ្ឈដ្ឋាន ជាពិសេសលើបណ្តាសង្គម Tiktok។
 
ម្ចាស់បទ« វ៉ាក់សាំងមនុស្សក្បត់» នេះ កញ្ញា វឿន ជីវ៉ា បានប្រាប់ឱ្យដឹងថា បទនេះ គឺត្រូវបាន អ្នកនិពន្ធ ខិតខំសម្រិតសម្រាំង ប្រើប្រាស់នូវពាក្យពេចន៍ ជាពិសេសគឺរំលេចនូវការចាក់វ៉ាក់សាំង។ កញ្ញាជីវ៉ា បន្តថា បទ« វ៉ាក់សាំងមនុស្សក្បត់»  ត្រូវបានផលិតកម្មដាវីត្រាផលិតឡើងជាសារ​ដាស់តឿន ក្រើនរំឭកដល់ពុកម៉ែបងប្អូន ប្រជាពលរដ្ឋ ទៅចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលាកំណត់ របស់រាជរដ្ឋាភិបាលផងដែរ។ 


  

 
ខាងក្រោម នេះសូមចូលទៅកាន់តំណភ្ជាប់ MV « វ៉ាក់សាំងមនុស្សក្បត់» នេះ។ ​លោកអ្នក ក៏អាចទាញយកកម្មវិធី អេប «App Komsan» របស់ផលិតកម្មដាវីត្រា ហើយរីករាយសណ្តាប់និងទស្សនាវីដេអូចម្រៀងនានារបស់ផលិតកម្ម បានដោយមិនគិតថ្លៃផងដែរ៕


ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខ 096 888 88 11 
 










(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com