អត្ថបទពាណិជ្ជកម្ម
ពិបាកប្រកែកណាស់! Galaxy Z Fold3 5G និង Galaxy Z Flip3 5G ពិតជាល្អស័ក្តិសម និងមានគុណតម្លៃឥតខ្ចោះ នៃពិភពស្មាតហ្វូនអេក្រង់បត់ឆ្នាំ 2021
29, Oct 2021 , 11:25 am        
រូបភាព
 ភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១៖ មិននិយាយលេងទេ ឥឡូវនេះ បរិបទថ្មីនេះស្មាតហ្វូននរណាក៏មានប្រើដែរ តែបើនិយាយពីស្មាតហ្វូនដែលតម្រូវចិត្តអ្នកប្រើប្រាស់បានច្រើនសម្រាប់ការងារប្រចាំថ្ងៃ ការកម្សាន្ត(មើលកុន ឬលេងហ្គេម) ថតរូប ឬវីដេអូស្អាតៗ និងមានរាស្អាត ទាន់សម័យ ទាក់ភ្នែកអ្នកជុំវិញខ្លួននោះ គឺសូមជ្រើសរើស Galaxy Z Fold3 5G ឬ Galaxy Z Flip3 5G ចុះ គឺពិតជាមិនខកបំណងនោះទេ។
 
បើយើងនិយាយពីលក្ខណៈសម្បតិ្ត និងបច្ចេកវិទ្យាទំនើបចុងក្រោយ ដែលបំពាក់លើ Galaxy Z Fold3 5G ឬ Galaxy Z Flip3 5G គឺត្រូវបានបង្ហាញជូនច្រើនមកហើយ។ ដោយឡែកថ្ងៃនេះក្រុមហ៊ុន សាមសុង ចង់បង្ហាញជូនបន្ថែមទៀត ដើម្បីឱ្យអ្នកដែលកំពុងប្រើប្រាស់ ឬអ្នកដែលកំពុងស្វែងរកស្មាតហ្វូនអេក្រង់បត់បាន ដែលល្អបំផុតប្រចាំឆ្នាំ 2021 នេះ អាចបង្ហាញនូវពិភពដ៏អស្ចារ្យ អាចបំពេញការងារ ឬសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន ដោយជោគជ័យ យ៉ាងងាយស្រួលបំផុត។  


 
ជាមួយនឹង Galaxy Z Fold3 5G លោកអ្នកអាចឆាតផង ធ្វើការផង ឬឆ្លើយតបសារកន្លែងការងារផង មើលរឿងដែលទើបចេញថ្មីផង! ធ្វើកិច្ចម្តង៣ ក្នុងពេលតែមួយ ដោយគ្មានបញ្ហាជាមួយនឹងមុខងារ Multi-tasking & Split screen និងអាចឱ្យលោកអ្នកកត់ចំណាំ (Take note or Note Down) លើអេក្រង់ជាមួយនឹង ប៊ិកវេទមន្តជំនាន់ចុងក្រោយ ( S-Pen Fold Edition support) បានយ៉ាងងាយស្រួល និងមានផាសុកភាពផងដែរ។ ដូច្នេះជីវិតលោកអ្នក គឺពិតជាមានន័យ និងមានក្តីសុខណាស់។ 
  


រីឯ Galaxy Z Flip3 5G ក៏កាន់តែអស្ចារ្យផងដែរ! សម្រាប់មិត្តៗយុវវ័យសម័យថ្មី ឬអ្នកដែលនិយមស្មាតហ្វូនអេក្រង់បត់បាន ដែលទាន់សម័យបំផុត និងទាក់ទាញបំផុតនោះ គឺពិតជាស័ក្តិសមឥតខ្ចោះតែម្តង…! Galaxy Z Flip3 5G អាចឱ្យលោកអ្នក ចាប់ផ្តើមរាល់ថ្ងៃថ្មីជាមួយនឹងស្តាយ៍ថ្មីៗ និងផ្តល់នូវអារម្មណ៍ស្រស់ស្រាយ ល្អគ្រប់ពេលដោយការថតរូប Selfie ជាមួយមុខងារ Flex-mode ឬដោយប្រើកាមេរ៉ាក្រោយ Selfie ក៏បាន…ប្រើកាមេរ៉ា Selfie ក៏បាន។ អ្វីដែលកាន់តែពិសេស ជាមួយនឹងការថតរូប Selfie នោះ គឺការប្រើកាមេរ៉ាក្រោយ លោកអ្នកអាចមើលឃើញរូបដ៏ស្រស់ស្អាត ជាមួយអេក្រង់ខាងមុខ (Cover Screen) បានយ៉ាងច្បាស់ផងដែរ។


 
ក្រៅពីនេះអ្វីដែលកាន់តែពិសេស ដែលអ្នកប្រើប្រាស់ស្មាតហ្វូនក្នុងឆ្នាំ 2021 ត្រូវការនោះ គឺ Galaxy Fold3 5G និង Galaxy Z Flip3 5G  មានបំពាក់បច្ចេកវិទ្យាស៊ីមអេឡិចត្រូនិក (E-Sim) ដោយផ្តល់ឱ្យអ្នកប្រើប្រាស់ទាំងអស់ នូវជម្រើសច្រើនដូចជា លោកអ្នកអាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 និង e-SIM មួយក៏បាន! ឡូយទេប៉ុណ្ណឹង…! 
 
និយាយទៅ Galaxy Fold3 5G និង Galaxy Z Flip3 5G គឺសុទ្ធតែមានចំណុចអស្ចារ្យផ្សេងគ្នា ប៉ុន្តែមានចំណុចរួមដូចគ្នា គឺធ្វើយ៉ាងណាផ្តល់នូវភាពរីករាយ ភាពជោគជ័យ និងភាពទាន់សម័យដ៏ស៊ីវីល័យ សម្រាប់ការងារប្រចំាថ្ងៃបានកាន់តែប្រសើរផងដែរ។ 
 


Galaxy Z Fold3 5G និង Galaxy Z Flip3 5G ពិតជាផ្តល់នូវកំពូលបទពិសោធន៍មិនធ្លាប់មាន (Experience like no other) នៃកំពូលស្មាតហ្វូនអេក្រង់បត់ដ៏លេចធ្លោទាក់ទាញ និងទាន់សម័យបំផុត…! Galaxy Z Fold3 5G និង Galaxy Z Flip3 5G បង្ហាញឱ្យឃើញ នូវពិភពដ៏អស្ចារ្យបំផុតរបស់អ្នក (Unfold Your World) សាមសុង…ជាទីទុកចិត្តបំផុត…!!  
  
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់ នៅតាមដេប៉ូចែកចាយរបស់ សាមសុងទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃ តាមរយៈលេខទូរស័ព្ទ៖ 1800-203232 ៕
  




(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com