កីឡាជាតិ
ជាតិ
CNCC អនុញ្ញាតឲ្យមានអ្នកគាំទ្រ៥០ភាគរយ ចូលទស្សនាឡើងវិញ នៃក្របខណ្ឌទាំងពីរ
01, Nov 2021 , 5:24 pm        
រូបភាព
គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានសម្រេចឲ្យមានអ្នកគាំទ្រ ៥០ភាគរយ ចូលទស្សនាបាល់ទាត់ឡើងវិញ នៃក្របខណ្ឌពានរង្វាន់សម្តេច ហ៊ុន សែន និងពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២១។



CNCC បានសម្រេចបែបនេះ ក្រោយពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសឲ្យបើកដំណើរការឡើងវិញ លើគ្រប់វិស័យចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២១តទៅ។ 
 
បើតាមសេចក្តីប្រកាសរបស់ CNCC អ្នកគាំទ្រ៥០ ភាគរយនៃចំនួនកៅអីអង្គុយ ក្នុងកីឡដ្ឋាននៃក្លិបនីមួយៗ ត្រូវអនុវត្តនៅវិធានការសុខាភិបាលឲ្យខ្ជាប់ខ្ជួន អំឡុងពេលចូលទស្សនាការប្រកួតផ្សេងៗ។
 
ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មក គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានសម្រេចមិនឲ្យអ្នកគាំទ្រ ចូលទស្សនាការប្រកួតនៃក្របខណ្ឌទាំងពីរ នៅកម្ពុជាឡើយ ដើម្បីចូលរួមទប់ស្កាត់ជាមួយរដ្ឋាភិបាល។

Tag:
 CNCC
 កីឡាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com