កីឡាអន្តរជាតិ
អន្តរជាតិ
Messi គ្មានឈ្មោះលេងទល់ RB Leipzig ខណៈជំនួបធំ Liverpool ទទួល Atletico Madrid
03, Nov 2021 , 10:29 pm        
រូបភាព
ក្រុមអ្នកមានបារាំង Paris Saint German នឹងត្រូវធ្វើដំណើរទៅប្រកួតទល់នឹងក្រុម RB Leipzig របស់អាឡឺម៉ង់ នាការប្រកួតជើងទី២នៃវគ្គចែកពូល Champion Leagues ខណៈមិនមានវត្តមានតារាឆ្នើម Lionel Messi ឡើយ។ ចំណែកក្រុម Liverpool ទទួលក្រុម Atletico Madrid នាម៉ោង៣រំលងអធ្រាត ឈានចូលថ្ងៃទី៤ វិច្ឆិកា (ម៉ោងនៅកម្ពុជា)។



ជំនួបក្នុងនេះ វត្តមានរបស់ Lionel Messi គឺក្លិប PSG មិនបានដាក់ឈ្មោះគេក្នុងបញ្ជីក្រុម ដែលត្រូវប្រកួតឡើយដោយសារតែ Messi បានរងរបួសសាច់ដុំពេលប្រកួតទល់ជាមួយក្រុម Lille កាលពីថ្ងៃទី៣០ ខែតុលា ដោយលទ្ធផល PSG យកឈ្នះ ២-១។ ចំណែកកីឡាករ៣រូបទៀត ក៏កំពុងស្ថិតក្នុងបញ្ជីឈ្មោះកីឡាកររបួសដែរ នោះមានខ្សែការពារ Sergio Ramos ខ្សែបម្រើ Marcos Verratti និងកីឡាករ Lean Perades។
  

រូបភាព Facebook Page ៖ Paris Saint German

ក្រោយឆ្លងកាត់បីប្រកួតរួចមកនេះក្នុងពូល A នេះ PSG គឺជាក្រុមដែលកំពុងនាំមុខនៅកំពូលតារាង ខណៈក្រុម RB Leipzig នៅមិនទាន់រកបានជ័យជម្នះនៅឡើយ ។ ពួកគេក៏បានចាញ់ក្រុម PSG នាប្រកួតដំបូង ៣-២ ចាញ់ Club Brugge ២-១ និងចាញ់ក្លិប Manchester City ៦-៣។ 
បីប្រកួតមកនេះ ក្រុម RB Leipzig នឹងត្រូវបន្តធ្វើការងារធ្ងន់ ក្នុងការដណ្តើមពិន្ទុ ដើម្បីបន្តដំណើរក្នុងការប្រជែងយកចំណាត់លេខ៣ក្នុងពូល A នេះ សម្រាប់កៅអី Europa League វគ្គ៣២ក្រុម ជាមួយ Club Brugge ដែលមាន៤ពិន្ទុ ឈរលេខ៣ក្នុងពូល។
  

រូបភាព Facebook Page ៖ Paris Saint German

 ក្រឡែកមកមើលការប្រកួតរបស់ក្រុម Liverpool ទទួលក្រុមខ្លាំងមកពីអេស្ប៉ាញគឺ Atletico Madrid ដែលជាជំនួបដ៏កក្រើកនាកីឡដ្ឋាន Anfield របស់ក្រុមហង្សក្រហម។
នាជំនួបជើងទី១ ក្រុមទាំង២បានឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ ដោយក្រុមហង្សក្រហមអាចយកឈ្នះក្រុមរហ័ស្សនាមខ្លាឃ្មុំធំ Atletico Madrid យ៉ាងលំបាក។
 
ការប្រកួតក្នុងរាត្រីនេះ ក្រុមម្ចាស់ផ្ទះ Liverpool ហាក់មានទំនុកចិត្តខ្លាំងជាងក្រុមភ្ញៀវ ដោយឆ្លងកាត់ការប្រកួតជាង ១៥ប្រកួតមកនេះ ពួកគេមិនទាន់ស្គាល់ពាក្យថាចាញ់ឡើយ ខណៈខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah កំពុងតែបន្តភាពអស្វារ្យរបស់ខ្លួន ក្នុងការស្វែងរកគ្រាប់បាល់ជាបន្តបន្ទាប់ទាំងក្នុង UCL និង Premier League។ 
ចំណែក Atletico Madrid ៥ប្រកួតចុងក្រោយនេះ ចាញ់តែ១ប្រកួតប៉ុណ្ណោះ ពោលគឺចាញ់ក្រុម Liverpool ដែលជាម្ចាស់ផ្ទះ ដែលត្រូវជួបគ្នានេះ។
ជំនួបក្នុងពូលផ្សេងទៀតដែលត្រូវប្រកួតក្នុងរាត្រីវេលាម៉ោង២(ម៉ោងនៅកម្ពុជា)រំលងអាធ្រាត្រ នេះមាន៖
ពូល A ក្រុមមេឃខៀវ Manchester City ទទួលក្រុម Club Brugge។
ពូល B ក្រុម AC Milan ទទួលក្រុម FC Porto។
ពូល C ក្រុម Borussia Dortmund ទទួលក្រុម Ajax នឹងក្រុម Sporting CP ទទួលក្រុម Basiktas។
ពូល D ក្រុមអធិរាជស Real Madrid ទទួលក្រុម Shakhtar Donetsk នឹងក្រុម FC Sheriff ទទួលក្រុម Inter Milan។



រូបភាព Facebook Page ៖ Liverpool FC

Tag:
 Lionel Messi
  PSG
  Liverpool
  Atletico Madrid
  RB leipzig
© រក្សាសិទ្ធិដោយ thmeythmey.com