អន្តរជាតិ
ពលរដ្ឋ​ចិន​ស្តុក​ទុក​ស្បៀង​អាហារ ខណៈ​សីតុណ្ហភាព​ធ្លាក់​ចុះ និង​ជំងឺ​កូវីដ១៩​រាលដាល
04, Nov 2021 , 11:29 pm        
រូបភាព
រូបឯកសារ៖ មនុស្ស​ពាក់ម៉ាស​ដើរ​ទិញ​ទំនិញ​នៅ ផ្សារ​ទំនើប​មួយ​នៅ​ទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន កាលពី​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ មនុស្ស​ពាក់ម៉ាស​ដើរ​ទិញ​ទំនិញ​នៅ ផ្សារ​ទំនើប​មួយ​នៅ​ទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន កាលពី​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០។
ដោយ: VOA
ពលរដ្ឋ​ចិន​នៅទីក្រុង​ប៉េកាំង​ កាលពីថ្ងៃពុធ បាននាំគ្នា​ស្តុកទុកស្ពៃក្តោប ​អង្ករ​ និង​ម្សៅ​សម្រាប់​រដូវ​រងា ​បន្ទាប់ពីរដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​ប្រជាជនស្តុក​ទំនិញ​សំខាន់ៗ​ក្នុង​ករណីមាន​គ្រោះ​អាសន្ន ​ទោះបី​ជា​រដ្ឋាភិបាល បាន​ធានា​ថា​ មាន​ការ​ផ្គត់ផ្គង់​គ្រប់គ្រាន់​បន្ទាប់​ពី​មាន​ការ​ភ័យ​ស្លន់ស្លោ​ទិញ​ស្បៀង​ទុក​ក៏ដោយ។​ នេះបើតាម​ទីភ្នាក់ងារ​សារព័ត៌មាន ​Reuters។​



ក្រសួង​ពាណិជ្ជកម្ម​ចិន​ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ប្រចាំឆ្នាំ​កាលពី​ថ្ងៃចន្ទ​ ជំរុញ​ឱ្យ​អាជ្ញាធរ​ធ្វើការងារ​ឱ្យ​បានល្អ​ដើម្បី​ធានា​ថា​ នឹង​មានម្ហូប​អាហារ​គ្រប់គ្រាន់ និង​ទំនិញ​មិន​ឡើងថ្លៃ​ មុនចូល​ដល់​រដូវ​រងា បន្ទាប់ពី​មាន​ការឡើងថ្លៃ​បន្លែ​កាលពី​ពេលថ្មីៗនេះ និង​ការ​រាលដាល​នៃ​នៃជំងឺ​កូវីដ១៩ ​ថ្មីៗ​នេះ។​
ប៉ុន្តែ​ការ​ណែនាំ​របស់ក្រសួង​ឱ្យ​គ្រួសារ​នានា​ស្តុក​ទុក​ស្បៀង​ចាំបាច់​ប្រចាំ​ថ្ងៃ​ក្នុង​ករណី​មាន​គ្រោះ​អាសន្ននោះ ​ក៏​បាន​ជំរុញ​ឱ្យ​មាន​ភាព​ច្របូក​ច្របល់​យ៉ាងខ្លាំង ហើយ​បាន​នាំ​ឱ្យ​មនុស្ស​ប្រញាប់​ប្រញាល់​ទៅ​ផ្សារ​ទំនើប​ដើម្បី​ទិញ​ប្រេងឆា​ និង​អង្ករ​ថែមទៀត៕

© រក្សាសិទ្ធិដោយ thmeythmey.com