កីឡាអន្តរជាតិ
អន្តរជាតិ
Xavi អង្វរក្លិប​ Al-Sadd សុំចាកចេញ ខណៈមន្រ្តី Barca ទៅដល់កាតាចរចារូបគេមកដឹកនាំក្រុម
04, Nov 2021 , 3:27 pm        
រូបភាព
អ្នកចាត់ការវ័យ ៤១ឆ្នាំ Xavi Hernandez ដែលដឹកនាំក្លិប Al-Sadd បានថ្លែងក្នុងសន្និសីទកាសែតអរគុណទៅកាន់កីឡាករនឹងក្រុមការងារក្លិប កាលពីថ្ងៃទី៣ខែ វិច្ឆិកា ដោយបានស្នើសុំក្លិបចាកចេញទៅដឹកនាំអតីតក្រុមខ្លួនធ្លាប់លេងគឺ Barcelona។



ក្រោយពេលក្លិប Al-Sadd បានប្រកាសពីសេចក្តីសម្រេចមិនឲ្យ Xavi ចាកចេញពីក្លិបនោះ តំណាងគ្រប់គ្រងក្លិប Barcelona បានទៅដល់ទីក្រុងដូហាប្រទេសកាតា ដើម្បីចរចានាំ Xavi ទៅដឹកនាំក្រុម Barcelona ជំនួសលោក Ronald Koeman ដែលទើបបណ្តេញចេញពីតំណែង។ 
 
ខណៈក្លិបAl-Sadd មិនចង់ឲ្យ Xavi ចេញនោះ អតីតកីឡាករដែលធ្លាប់លេងឲ្យក្រុមអ្នកមានបុណ្យមួយនេះ ក៏បានបង្ហាញអារម្មណ៍យ៉ាងច្បាស់ថា រូបគេចង់ត្រឡប់ទៅកាន់ផ្ទះចាស់របស់គេ​ខ្លាំងណាស់។ Xavi ជាកីឡាករដែលលេងឲ្យក្លិប Barcelona រយៈពេល ១៧ រដូវកាលរហូតចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់នៅក្លិបផ្ទាល់តែម្តង។


រូបភាព៖ Barcelona

Xavi ពិតជាចង់ទៅដឹកនាំ Barca វិញណាស់ ដោយរូបគេបានយល់ព្រមសំណើក្លិបចាស់ហើយ។ «វារួចរាល់ហើយ ខ្ញុំបានជួបពិភាក្សាជាមួយអ្នកគ្រប់គ្រងក្រុម Barca កាលប៉ុន្មានថ្ងៃមុននេះ។ ប៉ុន្តែនៅពេលនេះ គឺស្ថិតនៅលើការចរចានិងសម្រេចចិត្តរបស់ក្លិបបច្ចុប្បន្នតែប៉ុណ្ណោះ ពួកគេត្រូវការចរចាដ៏សមរម្យ ហើយយើងគ្រាន់តែចាំមើលថាវានឹងបញ្ចប់ទៅយ៉ាងដូចម្តេច»។ Xavi និយាយក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត។
  

រូបភាព៖Getty Goal

អតីតកីឡាករដែលលេងឲ្យក្លិប Barca ៧៦៧ប្រកួតរូបនេះ បាននិយាយទៀតថា៖« ខ្ញុំសង្ឃឹមថារឿងនេះនឹងកើតឡើង។ ខ្ញុំពិតជានឹកផ្ទះខ្ញុំចង់ទៅផ្ទះ ខណៈពេលនេះខ្ញុំនៅមានកុងត្រាជាមួយក្លិបកំពុងដឹកនាំ ពួកគេក៏បានគិតគូរពីរឿងនេះ ពួកគេបានដឹងអំពីដួងចិត្តរបស់ខ្ញុំពេលនេះ។ 
  

រូបភាព៖ Barcelona

Barcelona បានបណ្ដេញលោក Ronald Koeman ចេញពីតួនាទីអ្នកចាត់ការទូទៅ កាលពីចុងខែតុលា ក្រោយពីដឹកនាំក្រុមមិនសូវទទួលបានលទ្ធផលល្អ។ ឆ្លងកាត់១១ប្រកួតនៅក្របខណ្ឌអេស្ប៉ាញ Lali ga  មកនេះ Barcelona ស្ថិតនៅចំណាត់ថ្នាក់លេខ៩ មាន១៦ពិន្ទុ៕

Tag:
 Xavi Hernandez
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com