កីឡាអន្តរជាតិ
អន្តរជាតិ
James ទៅជួយជម្រើសជាតិកូឡុំប៊ីសារជាថ្មីក្រោយខកខានលេងជាង១ឆ្នាំ និងពាន Copa America
05, Nov 2021 , 8:29 am        
រូបភាព
កីឡាករខ្សែបម្រើវ័យ ៣០ឆ្នាំ James Rodriguez ត្រូវបានក្រុមជម្រើសជាតិកូឡុំប៊ីកោះហៅសារជាថ្មីដើម្បីត្រៀមប្រកួតជម្រុះពានរង្វាន់ World Cup ​2022 ។ កូឡុំប៊ី ត្រូវជួបតទល់ជាមួយក្រុមប្រេស៊ីល និងក្រុមប៉ារ៉ាហ្គាយនាសប្តាហ៍ក្រោយនេះ។



កីឡាករនាំលេងដ៏សំខាន់មួយរូបរបស់ក្រុមជម្រើសជាតិកូឡុំប៊ី James ដែលធ្លាប់ក្លាយជាកីឡាករដែលស៊ុតគ្រាប់បាល់បានច្រើនប្រចាំព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៤ នៅប្រទេសប្រេស៊ីលពេល កំពុងលេងឲ្យក្រុម Al-Rayyan SC ក្នុងលីគកំពូលកាតា។ James បានខកខានចូលរួមជួយកូឡុំប៊ី ១៥ប្រកួតរួចមកហើយចាប់តាំងពីរូបគេបានលេងទល់នឹងក្រុមអេក្វឌ័រកាលពីឆ្នាំ២០២០ រួចមក។
  


កូឡុំប៊ីនឹងត្រូវប្រកួតជាមួយប្រេស៊ីលនៅថ្ងៃទី១១ ខែវិច្ឆិកា​ និងថ្ងៃទី១៦ ធ្វើជាម្ចាស់ផ្ទះទទួលក្រុមប៉ារ៉ាហ្គាយនៃវគ្គជម្រុះពានរង្វាន់ World Cup 2022 ក្នុងតំបន់អាមេរិកខាងត្បូង។
 
កូឡុំប៊ីគឺជាក្រុមដែលឈរលេខ៤ ក្នុងចំណោម១០ក្រុម។ ក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ១ដល់លេខ៤ ក្នុងវគ្គជម្រុះតំបន់ភាគខាងត្បូងអាមេរិចនេះ នឹងទទួលបានកៅអីទៅកាន់ប្រទេសកាតាដោយស្វ័យប្រវត្តិ ខណៈក្រុមចំណាត់ថ្នាក់លេខ៥ ត្រូវបន្តប្រកួត Play off ជាមួយនឹងទ្វីបដទៃ៕

Tag:
 Jame Rodriguez
  Colombia
© រក្សាសិទ្ធិដោយ thmeythmey.com