អន្តរជាតិ
ក្រសួងការពារជាតិអាមេរិកថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិនកើនឡើងរហ័សជាងការរំពឹងទុក
06, Nov 2021 , 8:29 am        
រូបភាព
អ្នក​មើល​គ្រវី​ទង់ជាតិ​ចិន ខណៈ​រថយន្ត​យោធា​ដឹក​កាំជ្រួច​មីស៊ីល​ផ្លោង DF-41 ក្នុង​ពេល​ដង្ហែក្បួន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩។
អ្នក​មើល​គ្រវី​ទង់ជាតិ​ចិន ខណៈ​រថយន្ត​យោធា​ដឹក​កាំជ្រួច​មីស៊ីល​ផ្លោង DF-41 ក្នុង​ពេល​ដង្ហែក្បួន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩។
ដោយ: VOA
របាយការណ៍របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានព្រមានថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិនដែលរីកចម្រើនយ៉ាងឆាប់រហ័ស កំពុងពង្រីកលឿនជាងការប៉ាន់ស្មានកាលពីឆ្នាំមុន ខណៈគោលដៅទំនើបកម្មយោធាចិនថ្មី អាចធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំង កាន់តែអាចធ្វើ«ប្រតិបត្តិការយោធាបន្ថែមទៀតនៅតៃវ៉ាន់»។

 
ការបង្កើនល្បឿននុយក្លេអ៊ែររបស់ចិន អាចធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំងអាចមានក្បាលគ្រាប់នុយក្លេអ៊ែរដល់ទៅ៧០០គ្រាប់ នៅឆ្នាំ ២០២៧ នៃគោលដៅធ្វើក្បាលគ្រាប់នុយក្លេអ៊ែរយ៉ាងហោចណាស់ ១០០០ គ្រាប់ត្រឹមឆ្នាំ ២០៣០។ នេះ បើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក អំពី«អំណាចយោធាចិន»ប្រាប់សភាដែលចេញផ្សាយនៅថ្ងៃពុធ។
 
ល្បឿនយោធាចិនលឿនជាងការប៉ាន់ប្រមាណនៅក្នុងរបាយការណ៍ឆ្នាំ ២០២០របស់ក្រសួងការពារជាតិ ដែលបាននិយាយថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិនមានជាង ២០០ ហើយគេរំពឹងថា នឹងកើនឡើងទ្វេដងនៅចុងទសវត្សរ៍នេះ។
 
អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកដែលមានក្បាលគ្រាប់សកម្មប្រហែល ៣៨០០នឹងនៅតែធ្វើអាចទប់ស្កាត់ឃ្លាំងអាវុធរបស់ចិន។ របាយការណ៍របស់ក្រសួងការពារជាតិ គឺផ្អែកលើព័ត៌មានអំពីសមត្ថភាពយោធាចិនដែលត្រូវបានចងក្រងរហូតដល់ខែធ្នូឆ្នាំ២០២០។ របាយការណ៍នេះ មិនរាប់បញ្ចូលព័ត៌មានអំពីការសាកល្បងអាវុរបស់ចិនលឿនជាងសំឡេងកាលពីរដូវក្តៅដែលមន្ត្រីយោធាកំពូលរបស់សហរដ្ឋអាមេរិកបាននិយាយថ្មីៗនេះថា «ធ្វើឱ្យយើងទាំងអស់គ្នាចាប់អារម្មណ៍»។
 
ទន្ទឹមនឹងនេះ របាយការណ៍នេះ បាននិយាយថា ប្រទេសចិន បានបន្ថែមចំណុចសំខាន់ថ្មីមួយសម្រាប់ទំនើបកម្មនៅឆ្នាំ ២០២៧ ដើម្បីពន្លឿនការបញ្ចូលគ្នានៃកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន៕
 
លោក Jeff Seldin នៃវីអូអេ រួមចំណែកនៅក្នុងសេចក្តីរាយការណ៍នេះ។ 

© រក្សាសិទ្ធិដោយ thmeythmey.com