កីឡាអន្តរជាតិ
អន្តរជាតិ
Djokovic ឈ្នះជើងឯក Paris Masters លើកទី៦ នៅប៉ារីសក្រោយឈ្នះ Medvedev
08, Nov 2021 , 4:41 pm        
រូបភាព
កីឡាករវាយកូនបាល់លំដាប់ទី១ពិភពលោក Novak Djokovic យកឈ្នះលើកីឡាករលំដាប់ទី២ពិភពលោក Daniil Medvedev នាការប្រកួតក្នុងកម្មវិធី ATP Master 1000 លើកទី៣៧ នៃពានរង្វាន់ Paris Master នាថ្ងៃទី៧​ខែវិច្ឆិកា។ Paris Masters ជាពានរង្វាន់ទី៦ដែល Djokovic ឈ្នះក្នុងឆ្នាំ ២០២១នេះ។



Djokovic លំដាប់ទី១ពិភពលោក បានបំបាក់ម្ចាស់ដំណែងជើងឯក Gram Slam គឺកីឡាកររ៉ុស្ស៊ី Daniil Medvedev ក្នុងលទ្ធផលបីសីត ៤-៦ ៦-៣ ៦-៣ ដោយDjokovic យកឈ្នះពីរសីតចុងក្រោយ ខណៈសីតទីមួយ Djokovic វាយមិនសូវបានល្អដែលធ្វើឲ្យកីឡាករ Medvedev វ័យ២៥ឆ្នាំ យកជ័យជម្នះលើសីតទីមួយលើរូបគេ។
 
ទោះជាបីជាចាញ់នៅសីតទីមួយក្តីប៉ុន្តែកីឡាករសញ្ជាតិស៊ែប៊ី Djokovic ដែលនឹងត្រូវបញ្ចប់ការប្រកួតគ្រប់កម្មវិធីក្នុងរដូវកាលនេះបានបង្កើតកំណត់ត្រារបស់គេដែលឈ្នះពានរង្វាន់៧ លើកតែម្នាក់ឯកក្នុង១រដូវកាល។
 
Djokovic វ័យ៣៤ឆ្នាំ ដែលធ្លាប់ចាញ់ក្រោយដៃ Medvedev កាលពីខែកញ្ញាកន្លងទៅនៃកម្មវិធី US Open នៃពានរង្វាន់ Grand Slam មករូបគេហាក់កំពុងតែពង្រឹងសមត្ថភាពរបស់គេត្រលប់មកវិញដោយគេអាចយកឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រជាបន្តបន្ទាប់ក្នុងរដូវកាល ២០២១ នេះ។
 
សូមជម្រាបថាទាំង Djokovic ព្រមទាំង Medvedev នឹងត្រូវបន្តការប្រកួតនាកម្មវិធីបញ្ចប់រដូវកាលនៃពានរង្វាន់ ATP Tour នៅទីក្រុងតូរីនប្រទេសតួកគីនាថ្ងៃទី១៤ខែវិច្ឆិកា ហើយក៏ជាកន្លែងដែល Medvedev ត្រូវការពារដំណែងជើងឯករបស់ខ្លួនផងដែរ៕

Tag:
 Novak Djokovic
  Tennis
  Paris Masters
© រក្សាសិទ្ធិដោយ thmeythmey.com