អត្ថបទពាណិជ្ជកម្ម
បទល្បីៗផលិតចេញពីស្ទូឌីយោកោះស្លាកែតលំដាប់អន្តរជាតិរបស់ផលិតកម្មដាវីត្រា កំពុងទទួលបានការគាំទ្រខ្លាំង
09, Nov 2021 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
(ភ្នំពេញ)៖ បន្ទាប់ពីផលិតកម្មដាវីត្រាមេឌា បានបោះទុនរាប់លានដុល្លារ ក្នុងការសាងសង់ស្ទួឌីយោ និងទិញសម្ភារៈទំនើបៗ លំដាប់អន្តរជាតិមិនទាន់បានប៉ុន្មានខែផង បទចម្រៀង និង Video Lyrics ជាច្រើនបទ ដែលបានផលិតចេញពីស្ទីឌីយោ នេះ ទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់បងប្អូនអ្នកស្តាប់ និងអ្នកទស្សនា ជាពិសេសគឺយុវវ័យដែលចូលចិត្តយកបទទាំង នោះ ទៅសម្តែងត្រាប់តាមដាក់លើបណ្តាញសង្គម TikTok យ៉ាងច្រើនសន្ធឹកសន្ធាប់។ 
 
បទដែលកំពុងអន្ទងប្រិយមិត្តអ្នកគាំទ្រ និងថតចេញពីស្ទីឌីយោកោះស្លាកែតនោះ រួមមាន៖បទ«ខ្មែរមានគ្រប់សព្វ» បទ «នឹក ស្រុកមិនអាចទៅបាន» បទ« វ៉ាក់សាំងមនុស្សក្បត់» បទ«ខកស្នេហ៍មុខរោងចក្រ» និងមានបទជាច្រើនទៀតកំពុងត្រៀមចេញ។ 


 
ក្រៅតែអំពីការវិនិយោគ ទៅលើការទិញសម្ភារៈស្ទូឌីយោ ផលិតកម្មដាវីត្រាមេឌា ក៏បានវិនិយោគរាប់លានដុល្លារ លើការសាងសង់ស្ទូឌីយោខ្នាតអន្តរជាតិ ដែលសាងសង់ទៅតាមក្បួនខ្នាត និងបច្ចេកទេសស្តង់ដារអន្តរជាតិ នៃស្ទូឌីយោពិភពលោកលើផ្ទៃដី១០ហិកតាផងដែរ។ 
 


លើសពីនោះទៅទៀត ផលិតកម្មដាវីត្រា ក៏មានទាំងស្ទូឌីយោថតសំលេង និងស្ទូឌីយោថតវីដេអូខាងក្នុង និងខាងក្រៅផងដែរ៕
 
 















(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com