កីឡាអន្តរជាតិ
អន្តរជាតិ
Smith Rowe របស់ Arsenal ជាប់ជម្រើសជាតិអង់គ្លេសលើកដំបូង ឯ Rashford, Shaw គ្មានឈ្មោះ
09, Nov 2021 , 7:29 pm        
រូបភាព
ខ្សែប្រយុទ្ធ Smith Rowe របស់ក្រុមកាំភ្លើងធំ Arsenal ត្រូវបានក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសកោះហៅចូលក្រុមជាលើកដំបូងក្នុងអាជីពរបស់ខ្លួន។ Mason Mount, Marcus Rashford, Luke Shaw, និង James Ward-Prowse មិនមានឈ្មោះក្នុងបញ្ជីឡើយ។ នេះបើតាមសារព័ត៏មាន Reuters ។



Smith Rowe រកគ្រាប់បាន៤គ្រាប់ក្នុងការបង្ហាញខ្លួន១១ប្រកួតក្នុង Premier League ឲ្យក្រុមកាំភ្លើងធំ នារដូវកាលនេះ ហើយក៏បានត្រូវកោះហៅចូលរួមក្រុមតោកំណាចឈុតធំជាលើកដំបូង បន្ទាប់ពីការបង្ហាញខ្លួនជាមួយទម្រង់លេងដ៏ល្អ។ Rowe ក៏ធ្លាប់ជាកីឡាករក្នុងឈុតអាយុក្រោម ២១ឆ្នាំផងដែរ។
  

រូបភាព Facebook ៖ England football team

ដោយឡែកខ្សែប្រយុទ្ធបិសាចក្រហម Rashford នឹងគ្មានឈ្មោះជួយក្រុមជម្រើសជាតិឡើយដោយសាររូបគេត្រូវការពេលវេលាផ្តោតអារម្មណ៍ពង្រឹងរាងកាយ និងទម្រង់លេងរបស់គេឡើងវិញ។ មិនតែប៉ុណ្ណោះ ខ្សែបម្រើ Ward-Prowse របស់ក្រុម Southampton ក៏នឹងត្រូវខកខានជួយអង់គ្លេសក្នុងការប្រកួតជម្រុះ World Cup រវាងក្រុមអាល់បានី និងសាំម៉ារ៉ាំង ដោយសារមានជំងឺ។


រូបភាព Facebook ៖ England football team

 ចំណែកខ្សែបម្រើក្រុមតោខៀវ Chelsea កីឡាករ Mason Mount ក៏អាចនឹងគ្មានឈ្មោះដូចគ្នា ដោយសារតែរូបគេពន្យាពេលមកជំរំហ្វឹកហាត់ St George's Park ព្រោះត្រូវវះកាត់ធ្មេញ ខណៈ Luke Shaw នឹងអវត្តមានក្រោយរងរបួសក្បាលអំឡុងប្រកួតជាមួយក្រុម Manchester City។
 
បច្ចុប្បន្ន អង់គ្លេស កំពុងឈរលើកំពូលតារាងពូល I មាន២០ពិន្ទុពី៨ប្រកួតកន្លងមក ដោយនាំមុខក្រុមប៉ូឡូញ ៣ពិន្ទុ។ ការប្រកួតបន្ទាប់របស់អង់គ្លេសនឹងធ្វើនៅថ្ងៃទី ១២ខែវិច្ឆិកាទល់នឹងអាល់បានី និងនៅថ្ងៃទី១៥ ជួបសាំម៉ារ៉ាំង៕


រូបភាព Facebook ៖ England football team


រូបភាព Facebook ៖ England football team


Tag:
 Smith Rowe
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com