កីឡាអន្តរជាតិ
អន្តរជាតិ
Xavi ៖ Barca ត្រូវបង្កើតតួអង្គថ្មី ជំនួសMessi ដើម្បីបន្តដំណើរទៅមុខ
10, Nov 2021 , 8:29 am        
រូបភាព
Xavi Hernandez គ្រូបង្គោលថ្មី នៃក្រុមអ្នកមានបុណ្យ Barcelona បាននិយាយថា ក្លិបត្រូវបង្កើតតួអង្គថ្មី ជំនួសMessi ដើម្បីបន្តដំណើរទៅមុខ។



មកដល់ទឹកដីប្រទេសអេស្ប៉ាញ និងចុះកិច្ចសន្យាដឹកនាំក្រុម Barca ភ្លាមនោះ Xavi ក៏បាននិយាយអំពីគម្រោងរៀបចំក្រុមជាថ្មី រួមទាំងរចនាសម្ព័ន្ធក្រុម។ គ្រូបង្គោលថ្មីរូបនេះ ក៏បានលើកឡើងពីខ្សែប្រយុទ្ធឆ្នើមវ័យ៣៣ឆ្នាំ Messi ផងដែរ។
 
«ពិតណាស់ខ្ញុំចង់ដឹកនាំកីឡាករខ្លាំងៗដូច Messi ក៏ដូចជា Samuel Etoó, Ronaldinho, តែពួកគេមិនស្ថិតនៅទីនេះទេ ខ្ញុំមានភាពជិតស្និទជាមួយ Messi ខ្លាំងណាស់ គាត់បានផ្ញើរសារអបអខ្ញុំច្រើនណាស់។ ទោះយើងគ្មានកីឡាករឆ្នើមដូចគេ ប៉ុន្តែមើលទៅលើកីឡាកររបស់យើងពេលបច្ចប្បន្ន ក៏មានសមត្ថភាពមិនអន់ដែរ ដូច្នេះយើងគួរតែបង្កើតនូវតួអង្គថ្មីមួយទៀត សម្រាប់ក្លិបពេលនេះ»។ នេះជាការលើកឡើងរបស់ Xavi ក្នុងសន្និសីទកាសែត នាថ្ងៃទី៨ ខែវិច្ឆិកា។
  


គិតចាប់ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០២០នោះ ក្លិប Barcelona មិនដែលជួបភាពតានតឹងដូចពេលនេះឡើយ។  ក្នុងរដូវកាលថ្មី ឆ្នាំ២០២១នេះ Barca មានភាពយ៉ាប់យ៉ឺនបំផុត ក្រោយគ្មាន Messi ពោលគឺក្រុមរហ័ស្សនាមអ្នកមានបុណ្យមួយនេះ ឈ្នះតែ៦ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១៦ប្រកួត នៃពានរង្វាន់ទាំងអស់ក្នុងរដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Ronald Koeman។ 
 
គួររំលឹកថា កីឡាករសញ្ជាតិអាហ្សង់ទីន Lionel Messi បានលេងឲ្យក្លិប Barca ចំនួន៧៧៨ប្រកួត ដោយស៊ុតបាន ៦៧២គ្រាប់ បញ្ជូនបាល់ ២៦៥ និងឈ្នះពានចំនួន ៣៥ ជាមួយ Barca៕ 

Tag:
 Xavi Hernandez
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com