កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានាធិបតីអាម៉េរិក ស្វាគមន៍ជើងឯក NBA ឡើងវិញ ក្រោយក្រោយខកខានជាង៥ឆ្នាំ
09, Nov 2021 , 10:29 pm        
រូបភាព
រូបភាព៖AFP
រូបភាព៖AFP
ក្រុមបាល់បោះ Milwaukee Bucks ដែលឈ្នះជើងឯក NBA Championship 2021 បានចូលរួមធ្វើជាភ្ញៀវកិត្តិយសរបស់ប្រធានាធិបតីអាមេរិក ចូ បៃឌិន នៅថ្ងៃទី៨ ខែវិច្ឆិកា។ នេះជាលើកដំបូងដែលជើងឯក NBA ទៅសេតវិមានលើកដំបូងក្នុងពេល៥ឆ្នាំ។



ក្រុមរហ័ស្សនាម The Bucks បានចូលជួបសម្តែងការគួរសមជាមួយលោកប្រធានាធិបតី ចូ បៃឌិន Joe Biden ក្នុងនាមជាម្ចាស់ជើងឯក NBA Championship 2021 កាលពីថ្ងៃទី៨ ខែវិច្ឆិកា។ នេះជាការចាប់ផ្ដើមឡើងវិញវប្បធម៌ម្ចាស់ជើងឯក NBA ចូលជួបប្រធានាធិបតីអាម៉េរិក បន្ទាប់ពីខកខានអស់ពេល៥ឆ្នាំ។
ប្រពៃណីបែបនេះ ត្រូវបានផ្អាកក្នុងអាណត្តិលោក ដូណាល់ ត្រាំ ។ ក្រុម Cleveland Cavaliers ជាក្រុមចុងក្រោយដែលបានទៅជួបប្រធានាធិបតីក្រោយជ័យជម្នះ ដែលកើតឡើងតាំងពីអាណត្តិលោក បារ៉ាក់ អូបាម៉ា មក។
 
តំណាងគ្រប់គ្រងក្រុម Milwaukee Bucks បាននិយាយថា៖« វាពិតជារឿងមួយដែលអស្ចារ្យ និងមានកិត្តិយសដែលបានក្លាយជាផ្នែកមួយនៃវប្បធម៌ប្រពៃណីមួយនេះ។»
លោក បៃឌិន បានកោតសរសើរក្រុម The Bucks ជាមួយការចាប់ផ្ដើមប្រពៃណីចាស់នេះ។ លោកថា៖ «ពួកគេជាជើងឯក ហើយបានឈ្នះពានរង្វាន់នៅរដ្ឋចំនួនពីរផ្សេងគ្នា ពួកគេកំពុងឈរនៅទីនេះ ពួកគេពិតជាអស្ចារ្យណាស់។»
 
គួរបញ្ជាក់ថា ក្រុមបាល់បោះ Milwaukee Bucks បានយកឈ្នះក្រុម Phoenix Suns នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ១០៥ទល់ ៩៨ពិន្ទុក្នុងការប្រកួតវគ្គទី ៦ ដោយសរុបទាំង៦វគ្គ ក្រុម The bucks ឈ្នះ៤-២ លើក្រុម Phoenix Suns ហើយបានគ្រងជើងឯក NBA Championship 2021៕

Tag:
 The Milwaukee Bucks
  Joe Biden
© រក្សាសិទ្ធិដោយ thmeythmey.com