អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អ អិម អេ ខេមបូឌានាំចូល និងបង្ហាញរូបរាងថ្មីនៃរថយន្ត “The New Range Rover 2022” ដល់អតិថិជនខ្លួន
10, Nov 2021 , 1:56 pm        
រូបភាព
ដោយ: ថ្មីៗ
 
ក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្តដ៏ធំបំផុត របស់ចក្រភពអង់គ្លេសគឺ ម៉ូដែល Jaguar និងLand Rover ដែលមានអគារតាំងបង្ហាញ ឈ្មោះ Jaguar Land Rover Cambodia ។ កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២១ Jaguar Land Rover Cambodia បានដាក់បង្ហាញអតិថិជនរបស់ខ្លួន នូវរូបរាងថ្មីជាផ្លូវការ នៃរថយន្ត The New Range Rover សេរីឆ្នាំ២០២២ នៅ Underground Metropole ក្នុងសណ្ឋាគារ ហៃយ៉ាត់ រីជិតស៊ីភ្នំពេញ។
 
រថយន្តថ្មី Range Rover 2022 ដ៏ប្រណិតនេះតំណាងឱ្យភាពទំនើប ទាន់សម័យ ស៊ីវីល័យ ដែលជាជម្រើសល្អឥតខ្ចោះរបស់លោកអ្នក។ ជាមួយនឹងការបកស្រាយបែបសហសម័យ នៃទម្រង់ ពាណិជ្ជសញ្ញា របស់ Land Rover SUV ប្រណិតជំនាន់ទី 5 នាំយកទស្សនៈនៃការរចនាទំនើប របស់ Land Rover ទៅកាន់កម្រិតថ្មីមួយទៀត ដោយបង្កើតការរចនាដ៏អស្ចារ្យ ដែលរួមបញ្ចូលនូវភាពស្រស់ ស្អាត និងបំពាក់មកជាមួយនឹងបច្ចេកវិទ្យាទំនើបៗ ដែលជំរុញឱ្យការបើកបរគ្រប់ស្ថានភាពផ្លូវ មាន សុវត្ថិភាពមួយកម្រិតទៀត។ The New Range Rover 2022 គឺជារថយន្តដែលពេញនិយមបំផុត ដែលមិនធ្លាប់ផលិត ហើយនឹងបន្តក្លាយជារថយន្ត SUV ដ៏ប្រណិត ដែលមានតម្រូវការខ្ពស់ នៅទូទាំងពិភពលោក។ 
 



អតិថិជនរបស់ Range Rover អាចសម្គាល់ទៅលើការផ្លាស់ប្ដូរចំណុចពីរសំខាន់ នៃកំពូលរថយន្តនេះ បាន លើផ្នែកខាងក្រៅគឺកាងខាងមុខ និងស្តុបខាងក្រោយ។ មិនតែប៉ុណ្ណោះអតិថិជនអាចជ្រើសពណ៌ ដែលខ្លួនពេញចិត្តបានថែមទៀត ព្រោះថារថយន្ត  Range Rover ផ្តល់ជម្រើសពណ៌ជាច្រើន ទាំងផ្នែកខាងក្នុង និងខាងក្រៅ។
 


ចំពោះអតិថិជនដែលមានចំណាប់អារម្មណ៍អាចកម្ម៉ង់ទុកបាន តាម Jaguar Land Rover Cambodia ចាប់ពីថ្ងៃនេះតទៅ។សូមទំនាក់ទំនងផ្នែកលក់តាម រយៈលេខទូរស័ព្ទ៖ 070 999 111 085 999 111 ឬអញ្ជើញមកកាន់អគារតាំងបង្ហាញ ដែលមានទីតាំងស្ថិតនៅតាអគារលេខ264A បណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី។
សូមបញ្ជាក់ផងដែរថា អគារតាំងបង្ហាញរថយន្ត Jaguar Land Rover Cambodia មានទំហំធំទូលាយ ស្តង់ដារអន្តរជាតិខ្ពស់ ហើយផ្តល់ឱ្យអតិថិជនខ្លួន នូវបទពិសោធន៍ល្អ ក្នុងការអញ្ជើញមកទស្សនា ការបង្ហាញរថយន្តទំនើប សេរីថ្មី ទាន់សម័យ៕
  






























(អត្ថបទពាណិជ្ជកម្ម)       

© រក្សាសិទ្ធិដោយ thmeythmey.com