ជាតិ
ពីនេះ ពីនោះ
ផុយផាយ, សើវ៉ើ, លោលតា, លោលា សុទ្ធតែសំដៅលើន័យមិនល្អ
× ផ្អែកតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត សារព័ត៌មានថ្មីៗ សូមលើកពាក្យ ផុយផាយ, សើវ៉ើ, លោលតា, លោលា មកពន្យល់ ដោយពាក្យទាំងនេះ មិនសូវត្រូវបានប្រើប្រាស់នោះឡើយ នាពេលបច្ចុប្បន្ន។
«ផុយផាយ» មានន័យថា ដែលកញ្ជះកញ្ជាយ, ចាយវាយឥតសណ្តាប់; សើវ៉ើ។ ស្រីផុយផាយ; ភរិយាផុយផាយ ។
ពាក្យកាព្យ: អ្នកបួសឥតក្រឹត្យ ចាស់ឥតប្រព្រឹត្តខ្សត់ច្រើនប្រមាទ ភរិយាផុយផាយ ចាយវាយឥតខ្នាត ពលពាលសុទ្ធសាធ ប្រដៅក្របាន ។ ( សាស្រ្តាច្បាប់ រាជនេតិ ព្រះនិពន្ធនៃព្រះរាជសម្ភារ ) ។
ន័យស្រដៀងគ្នាផងដែរ ពាក្យ «សើវ៉ើ» មានន័យថា រាយមាយ, ចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណា។ ចិត្តសើវ៉ើ, គំនិតសើវ៉ើ ។
មានពាក្យពីរទៀត គឺ «លោលតា» និង «លោលា» ដែលសំដៅលើ ភាវ: ឬភាពលេះលោះឬឡេះឡោះ, ម្ង៉ិកម៉្ងក់, សើវ៉ើ ។ ពាក្យ លោលា ប្រើចំពោះតែមនុស្សស្រី។ ស្រីលោលា ស្រីដែលមានឫកពាឡេះឡោះទៅរកបុរស ៕
© រក្សាសិទ្ធិដោយ thmeythmey.com