កីឡាអន្តរជាតិ
អន្តរជាតិ
កម្មវិធីរត់ម៉ារ៉ាតុនទីក្រុងសៀងហៃ ត្រូវបានផ្អាកដោយសារកូវីដ-១៩
10, Nov 2021 , 9:29 pm        
រូបភាព
ការប្រកួតរត់ប្រណាំងម៉ារ៉ាតុនទីក្រុងសៀងហៃ ត្រូវបានផ្អាកហើយ។ អ្នករៀបចំកម្មវិធីប្រកាសបែបនេះនៅថ្ងៃទី៩ ខែវិច្ឆិកា។ ការលើកពេលនេះ ក៏ដោយសារករណីឆ្លងជំងឺកូវីដ-១៩ នៅចិន ត្រូវបានរកឃើញជាបន្តបន្ទាប់។



ការរត់ប្រណាំងម៉ារ៉ាតុន​នៅក្រុងសៀងហៃ គ្រោងធ្វើនៅថ្ងៃទី២៨​ ខែវិច្ឆិកា ប៉ុន្តែត្រូវបានផ្អាកវិញដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ។ កម្មវិធីនេះ ជាព្រឹត្តិការណ៍ទីបីដែលត្រូវលុបចោលបន្ទាប់ពីកម្មវិធីទីក្រុងប៉េកាំង និងទីក្រុងវូហានដែលត្រូវបានផ្អាកបណ្តោះអាសន្នហើយត្រូវលើកពេលទៅកាន់ឆ្នាំ ២០២២ ខាងមុខ។
 
«ថ្ងៃនេះ ពួកយើងបានជ្រើសរើសផ្អាកបណ្តោះអាសន្ន ដែលជាការប្រុងប្រយ័ត្នមួយ។ យើងជ្រើសរើសរក្សាសុខភាពរបស់កីឡាករកីឡាការិនីដែលចូល  ក៏ដូចជាបរិស្ថានសុខភាពក្នុងទីក្រុងផងដែរ។» អ្នករៀបចំកម្មវិធីរត់ប្រណាំងលើកឡើងបែបនេះ។
 
នៅថ្ងៃទី៩ ខែវិច្ឆិកា ចិនមានករណីឆ្លងក្នុងស្រុកថ្មី៥៤ ខណៈករណីឆ្លងសរុបទូទាំងប្រទេសមានជាង៩ម៉ឺន៧ពាន់នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com