កីឡាអន្តរជាតិ
អន្តរជាតិ
Benzema មានសិទ្ធិលេងឲ្យបារាំងដដែល បើទោះជាមានទោសរឿងវីដេអូអាសអាភាស
12, Nov 2021 , 8:29 am        
រូបភាព
Karim Benzema ខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ ៣៣ឆ្នាំ មិនមានដកឈ្មោះចេញពីការក្រុមជម្រើសជាតិឡើយ ​ទោះជាត្រូវតុលាការបញ្ចូនសាលក្រមប្រឆាំង Benzema ដោយកាត់ទោសរឿងខ្សែអាត់វីដេអូអាសអាភាស នៅថ្ងៃទី២៤ វិច្ឆិកា។ នេះបើតាមប្រធានសហព័ន្ធបាល់ទាត់បារាំង Noel Le Graet។



នៅក្នុងកិច្ចសម្ភាសន៍មួយ ដែលបានបង្ហោះដោយការសែត France Daily newspaper Le Parisien លោក Le Graet បាននិយាយចំៗថាការសម្រេចចិត្តជ្រើសរើសកីឡាករណាមួយ សម្រាប់ភារកិច្ចប្រទេសជាតិ គឺស្ថិតលើលោក Didier Deschamps អ្នកសម្រេច។ ចំណែក Benzema ទើបត្រឡប់ជួយក្រុមបារាំងវិញ កាលពីខែឧសភា ២០២១ ក្រោយគ្មានឈ្មោះលេង ៥ឆ្នាំ។
  


«គ្រូបង្វឹកនឹងជាបុរសតែម្នាក់ដែលអាចជ្រើសរើសថា Benzema អាចមានឈ្មោះលេងនិងមិនអាច នៅក្នុងបញ្ហាមានទោសកំហុសដូចបែបនេះ។ វាតាមតែលោក Didier ប៉ុណ្ណោះក្នុងការសម្រេចចិត្តលើមូលដ្ឋានកីឡាមួយដ៏ត្រឹមត្រូវ»។ នេះបើតាមសម្តីលោក Le Graet។
  


ខ្សែប្រយុទ្ធ Karim Benzema របស់ក្រុមអធិរាជស Real Madrid រំពឹងថានឹងមានឈ្មោះក្នុងបញ្ជីកីឡាករប្រកួតជម្រុះ World Cup 2022 ដែលបារាំងនឹងប្រកួតជាមួយក្រុមជម្រើសជាតិកាហ្សាក់ស្ថាន នៅថ្ងៃទី ១២ ខែវិច្ឆិកា៕
 

Tag:
 Karim Benzema
 France
© រក្សាសិទ្ធិដោយ thmeythmey.com