អត្ថបទពាណិជ្ជកម្ម
ស្មាតហ្វូនកំពូល Xiaomi 11T និង Xiaomi 11 LITE 5G NE បានបង្ហាញខ្លួនជាផ្លូវការនៅប្រទេសកម្ពុជាហើយ
11, Nov 2021 , 4:52 pm        
រូបភាព
ដោយ: ថ្មីៗ
 គួរឱ្យភ្ញាក់ផ្អើល! យប់នេះ Xiaomi ក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេរបស់ពិភពលោក  បានបើកបង្ហាញវត្តមាន Xiaomi 11T ស្មាតហ្វូនលំដាប់ Flagship ចុងឆ្នាំ២០២១ និង Xiaomi 11 LITE 5G NE ព្រមទាំងផលិតផលឆ្លាតវៃ ៣ទៀត គឺ Xiaomi Pad 5, Mi Electric Scooter 3 និង Redmi Buds 3 យ៉ាងពិសេស។ ព្រឹត្តិការណ៍នេះ បានរៀបចំឡើងនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ដោយមានការចូលរួមពីបុគ្គលល្បីៗ ក្នុងវិស័យបច្ចេកវិទ្យា តារាបបង្ហាញម៉ូតដ៏ស្រស់ស្អាត ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន Xiaomi និងអ្នកសារព័ត៌មាន ហើយក៏មានផ្សាយផ្ទាល់នៅទំព័រហ្វេសប៊ុក Xiaomi Cambodia ផងដែរ។
  


ក្នុងកម្មវិធីនោះបានបង្ហាញថា Xiaomi 11T គឺជាម៉ូឌែលលំដាប់ Flagship នៅចុងឆ្នាំ២០២១ មានរូបរាងទាន់សម័យ ប្រើប្រាស់បន្ទះឈីប MediaTek Dimensity 1200 មានប្រសិទ្ធភាពថាមពលល្បឿន 3.0GHz CPU ត្រូវបានគេចាត់ទុកថាជាបន្ទះឈីប ដែលមានលឿនបំផុតលើពិភពលោក។ សម្រាប់ប្រព័ន្ធកាមេរ៉ា ដែលដំឡើងនៅលើម៉ូឌែលXiaomi 11T គឺមានចំនួន 3 គ្រាប់ ប្រើប្រាស់នូវសេនស័រគោល ទំហំ 108MP (f/1.8) ប្រើប្រាស់មុខងារ 9-in-1 binning ជាមួយសេនស័រ Ultra-wide 120 ដឺក្រេទំហំ 8MP (f/2.2) និងសេនស័រ Telephoto/Macro ទំហំ 5MP (f/2.4)។ ចំណែកកាមេរ៉ាសែលហ្វីវិញ គឺមានទំហំ 16MP ជាលែនទម្លុះថ្ងាសអេក្រង់។ អ្វីដែលកាន់តែអស្ចារ្យ គឺវាមានភ្ជាប់មកជាមួយបច្ចេកវិទ្យាថ្មីដំបូងគេ គឺ Audio Zoom ដែលអាចបង្កើនការស្រូបសំឡេងឱ្យឮជាងមុន ស្របពេលដែលយើង Zoom រូបភាពវីដេអូ ក្នុងកាមេរ៉ាទៀតផង។  ម្យ៉ាងវិញទៀត ដូចដែលយើងដឹងហើយថា កាលពីម៉ូឌែល Mi 10T Series ក្រុមហ៊ុន Xiaomi បំពាក់ប្រភេទអេក្រង់ LCD ប៉ុណ្ណោះ ប៉ុន្តែចំពោះ Xiaomi 11T ស្មាតហ្វូនជំនាន់ថ្មីនេះ បំពាក់មកជាមួយអេក្រង់ប្រភេទ Flat AMOLED Display ទំហំ 6.67 អ៊ីញកម្រិត 120Hz ជាមួយ touch sampling rate 240Hz និងគាំទ្រកម្រិតបង្ហាញ FHD+ លើខ្នាត aspect ratio 20:9 ដូចគ្នា មានការផ្តល់ពណ៌ច្រើន ជាង១កោដិពណ៌ឯណោះ ដែលធ្វើឲ្យអ្នកប្រើប្រាស់ទទួលបានពណ៌ស្អាត ច្បាស់ ត្រជាក់ភ្នែក។ Xiaomi 11T ក៏បំពាក់បច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IP53 ផងដែរ។ 
  


ម៉ូឌែលXiaomi 11T មានថ្មទំហំ 5,000mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន 67W ដែលមានលទ្ធភាព សាកបំពេញថាមពលថ្មពេញ 100% ប្រើពេលតែ 36 នាទី។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានរ៉េមទំហំ 8GB ជាមួយម៉េមូរីផ្ទុកក្នុងម៉ាស៊ីន ទំហំចាប់ពី 128GB ដល់ 256GB ជាប្រភេទ UFS3.1 ដែលមានជម្រើសតម្លៃ 469$ (8GB+128GB) និង 499$ (8GB+256GB)។ សម្រាប់ម៉ូឌែលនេះ ក៏មានការធានាពីក្រុមហ៊ុនរយៈពេល២ឆ្នាំ រួមទាំងផ្តល់ជូន ការប្តូរអេក្រង់ជូនចំនួនមួយដង ក្នុងរយៈពេល ៦ខែ គិតចាប់ពីថ្ងៃទិញទៅ ក្នុងករណីមានការខូចឬបែក។ 



ក្រឡេកមកមើលស្មាតហ្វូន Xiaomi 11 LITE 5G NE វិញនៅក្នុងកម្មវិធីក្រុមហ៊ុន Xiaomi បានបង្ហាញពីលក្ខណៈដ៏ពិសេសរបស់វា គឺរូបរាងដែលរចនាមកយ៉ាងទាន់សម័យ ជាមួយនឹងជម្រើសពណ៌ជាច្រើន ដែលផ្តល់អារម្មណ៌បែបហ្វេសសិន ស័ក្តិសមសម្រាប់អ្នកចូលចិត្តថតរូប ព្រមទាំងអាចកាន់បង្ហាញនៅគ្រប់ទីកន្លែង ដោយភាពជឿជាក់។ 
  


គួរបញ្ជាក់ផងដែរថា វាមានកម្រាស់ស្តើង ត្រឹមតែ 6.81mm ព្រមទាំងទម្ងន់ 158g តែប៉ុណ្ណោះ និងមានអេក្រង់ទំហំ 6.55 អ៊ីង ដែលជាប្រភេទកញ្ចក់ AMOLED screen មានសមត្ថភាព ក្នុងការបង្ហាញរូបភាព នៅក្នុងកម្រិត Full HD+ ជាមួយនឹងល្បឿន 90Hz refresh rate។ វាក៏បំពាក់នូវកាមេរ៉ាក្រោយ ចំនួន៣គ្រាប់ គឺមានទំហំ 64-megapixel (main) ទំហំ 8-megapixel (ultrawide) និងទំហំ 5-megapixel (telemacro)។ 
  


យ៉ាងណាក្តី កាលពីដើមឆ្នាំ ក្រុមហ៊ុន Xiaomi ក៏បានបញ្ចេញម៉ូឌែល Xiaomi 11 LITE ម្តងរួចមកហើយ តែលើកនេះ គឺជាប្រភេទ New Edition ដែលមានការទ្រទ្រង់នូវ 5G Bands 12។ ចំពោះតម្លៃគឺពិតជាសមរម្យ ដែលមាន២ជម្រើស 369$ (8GB+128GB) និង 399$ (8GB+256GB)។



អ្វីដែលរឹតតែពិសេស Xiaomi ក៏បានដាក់បង្ហាញផលិតផលឆ្លាតវៃ ៣ ទៀតគឺ Xiaomi Pad 5, Mi Electric Scooter 3 និង Redmi Buds 3 ដែលសុទ្ធតែជាផលិតផលដ៏កំពុងពេញនិយម និងមានការគាំទ្រខ្ពស់ នៅទូទាំងពិភពលោកផងដែរ។
អតិថិជនអាចស្វែងរកជាវទូរសព្ទ័ស៊េរីថ្មី Xiaomi 11T និង Xiaomi 11 Lite 5G NE នៅតាមបណ្តារ Xiaomi Authorized Stores និងហាងលក់ទូរស័ព្ទនានានៅប្រទេសកម្ពុជា៕










(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 Xiaomi
© រក្សាសិទ្ធិដោយ thmeythmey.com