អត្ថបទពាណិជ្ជកម្ម
ធនាគារ ព្រីនស៍ ដាក់ដំណើរការម៉ាស៊ីនអេធីអឹម Drive-Through ថ្មីដំបូងគេបង្អស់នៅកម្ពុជា ដើម្បីផ្តល់នូវភាពងាយស្រួល និងសុវត្ថិភាពរបស់អតិថិជន
11, Nov 2021 , 5:29 pm        
រូបភាព
ដោយ: ថ្មីៗ
[ភ្នំពេញ ថ្ងៃទី 11 ខែវិច្ឆិកា ឆ្នាំ 2021] ស្របតាមការប្តេជ្ញាចិត្ត ក្នុងការផ្តល់នូវសេវាធនាគារប្រកបដោយភាពងាយស្រួល និងសុវត្ថិភាពដល់អតិថិជន ធនាគារ ព្រីនស៍ ម.ក បានដាក់ដំណើរការម៉ាស៊ីនអេធីអឹម Drive-Through ដំបូងគេបង្អស់នៅកម្ពុជា ដែលមានទីតាំងស្ថិតនៅជាប់ហាងកាហ្វេ Amazon Coffee, Global House Sen Sok ភាគពាយព្យនៃរាជធានីភ្នំពេញ ។ ការដាក់ដំណើរការម៉ាស៊ីនអេធីអឹមថ្មីនេះត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី11 ខែវិច្ឆិកា ឆ្នាំ2021នៅវេលាម៉ោង11:11ព្រឹក ពីសំណាក់លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក លោក Leslie Lee នាយកប្រតិបត្តិអាជីវកម្ម និងលោក ធាម សុភ័ក្រ្ត នាយក នាយកដ្ឋានបណ្តាញចែកចាយថ្មី ដែលតំណាងឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ ព្រីនស៍ ។ 
 
លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានមានប្រសាសន៍ថា៖ "ដោយសារតែការរីករាលដាលនៃជំងឺកូវីដ19 នៅតែបន្ត ហើយស្របពេលដែលយើងទាំងអស់គ្នាក៏អាចសម្របខ្លួនទៅនឹងការរស់នៅបែប New Normal បានប្រសើរជាងមុនផងនោះ ការកែសម្រួលនៃវិធីសាស្រ្តប្រើប្រាស់សេវាធនាគាររបស់យើងក៏ត្រូវបានផ្លាស់ប្តូរដើម្បីឱ្យស្របទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជន។ ធនាគារ ព្រីនស៍ ម.ក តែងតែផ្តោតសំខាន់ទៅលើតម្រូវការរបស់អតិថិជនមុនជានិច្ច ហើយយើងក៏ខិតខំប្រឹងប្រែងដើម្បីធានាបានថាពួកគេនឹងទទួលបានបទពិសោធន៍ដ៏មានសុវត្ថិភាព និងប្រកបដោយភាពងាយស្រួល សម្រាប់តម្រូវការធនាគារប្រចាំថ្ងៃរបស់ពួកគេ ហើយមធ្យោបាយនៃការប្រើប្រាស់ម៉ាស៊ីនអេធីអឹមនេះទៀតសោតក៏ជាវិធីសាស្ត្រមួយក្នុងការការពារជំងឺកូវីដ19 ដែលមានដូចជាការរក្សាគម្លាតសង្គម និងជៀសវាងកន្លែងដែលមានមនុស្សអ៊ូអរជាដើម។ ការបង្កើតម៉ាស៊ីនអេធីអឹម Drive-Through នេះឡើង គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើង ដើម្បីបំពេញនូវគ្រប់តម្រូវការរបស់អតិថិជនឱ្យកាន់តែប្រសើរ"។
 


ម៉ាស៊ីនអេធីអឹម Drive-Through នេះគឺជាមធ្យោបាយថ្មីនៃការប្រើប្រាស់សេវាធនាគារនៅកម្ពុជា ហើយយើងពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានក្លាយជាធនាគារដំបូងគេបង្អស់ក្នុងការនាំយកសេវាធនាគារប្រកបដោយភាពច្នៃប្រឌិតនេះមកកាន់ព្រះរាជាណាចក្រកម្ពុជា។ ជាការពិតណាស់ម៉ាស៊ីនអេធីអឹម Drive-Through នេះមានចំនួនតិចតួចតែប៉ុណ្ណោះនៅតាមបណ្តាតំបន់ប៉ែកអាស៊ីអាគ្នេយ៍ ដែលមានដូចជា ប្រទេសសិង្ហបុរី ប្រ៊ុយណេ ម៉ាឡេស៊ី ថៃ និងឥណ្ឌូនេស៊ីជាដើម។ ជាងនេះទៅទៀត ដោយសារតែភាពជឿនលឿននៃបច្ចេកវិទ្យាក្នុងការផ្ទៀងផ្ទាត់ ដូចជាប្រព័ន្ធ biometrics និង geolocation អតិថិជនអាចប្រើប្រាស់សេវាធនាគារកាន់តែមានសុវត្ថិភាព និងមានភាពងាយស្រួលពីចម្ងាយ(ពីគេហដ្ឋានផ្ទាល់) ពីយានជំនិះ ឬនៅតាមបណ្តាសាខាណាមួយដែលនៅជិតពួកគេជាដើម។ ហើយអតិថិជនក៏អាចប្រើប្រាស់សេវាធនាគារទាំងនេះបានកាន់តែងាយស្រួលផងដែរតាមរយៈកម្មវិធី PRINCE Mobile របស់យើង ឬតាមរយៈម៉ាស៊ីន ដក-ដាក់ប្រាក់របស់យើងនៅទូទាំងផ្ទៃប្រទេស។ លោកបន្ថែមទៀតថា  ធនាគារ ព្រីនស៍ ម.ក នឹងបន្តស្វែងរកសេវាកម្មធនាគារថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត  មានសុវត្ថិភាព និងភាពងាយស្រួលបំផុតតាមដែលអាចធ្វើទៅបានដើម្បីបំពេញនូវគ្រប់តម្រូវការហិរញ្ញវត្ថុរបស់អតិថិជន ដែលមានការកើនឡើងឥតឈប់ឈរ ។  
 


ម៉ាស៊ីនអេធីអឹម Drive-Through ដំបូងរបស់ធនាគារ ព្រីនស៍នេះ នឹងផ្តល់នូវសេវាកម្មជាច្រើនដល់អតិថិជនរួមមានការដកប្រាក់ ទូទាត់ប័ណ្ណឥណទាន ផ្ទេរប្រាក់ ការបញ្ចូលកាតទូរស័ព្ទ ពិនិត្យសមតុល្យគណនី និងសេវាកម្មជាច្រើនផ្សេងទៀត។ បន្ថែមពីនេះអតិថិជនរបស់ធនាគារផ្សេង ក៏អាចធ្វើប្រតិបត្តិការដកប្រាក់ពីម៉ាស៊ីនអេធីអឹម Drive-Through នេះបានដូចគ្នា ដោយគ្រាន់តែប្រើប្រាស់នូវប័ណ្ណម៉ាស្ទ័រកាត វីសា UnionPayនិង ប័ណ្ណ CSS របស់ពួកគេ។ 
 


លោក ហ៊ន់ សុរចនា បន្ថែមទៀតថា “ម៉ាស៊ីនអេធីអឹមថ្មីនេះត្រូវបានបំពាក់បន្ថែមនូវភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ដល់អតិថិជន ដោយពួកគេអាចធ្វើប្រតិបត្តិការដោយផ្ទាល់ពីលើយានជំនិះរបស់ពួកគេនៅរាល់ពេលដែលពួកគេមានតម្រូវការសាច់ប្រាក់ ឬចង់ធ្វើប្រតិបត្តិការហិរញ្ញវត្ថុណាមួយលើ 24/7 ។ លើសពីនេះទៅទៀតអតិថិជននឹងអស់កង្វល់លើការស្វែងរកចំណតយានយន្ត ដើម្បីដើរទៅកាន់ម៉ាស៊ីនអេធីអឹម ហើយពួកគេនឹងរីករាយជាមួយការធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានលឿនជាងការប្រើប្រាស់ម៉ាស៊ីនអេធីអឹមធម្មតា ជាពិសេសនៅពេលដែលមានការតម្រង់ជួរ ឬនៅក្នុងបរិយាកាសកកស្ទះណាមួយកើតឡើង។ មធ្យោបាយនៃការប្រើប្រាស់ម៉ាស៊ីនអេធីអឹមថ្មីនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការរក្សាគម្លាតសង្គម និងជាវិធីសាស្រ្តការពារខ្លួនដ៏មានប្រសិទ្ធភាពមួយផងដែរ។ 



លោក ធាម សុភ័ក្រ្ត នាយក នាយកដ្ឋានបណ្តាញចែកចាយថ្មី បានមានប្រសាសន៍ថា លោកពិតជាមានភាពរីករាយណាស់ដែលការខិតខំប្រឹងប្រែងរបស់លោក និងក្រុមការងារក្លាយជាការពិត ហើយពិតជាមានសេចក្តីសោមនស្សជាពន់ពេកដែលអាចផ្តល់នូវសេវាកម្មដ៏មានភាពងាយស្រួលមួយទៅកាន់អតិថិជន។ 
 
បច្ចុប្បន្ននេះ ធនាគារ ព្រីនស៍ មានទីតាំងអេធីអឹមចំនួន 71 កន្លែងទូទាំងប្រទេស ដែលរាប់ទាំងម៉ាស៊ីនអេធីអឹម Drive Through ដំបូងគេនៅកម្ពុជា។ ម៉ាស៊ីនអេធីអឹមផ្សេងទៀតរបស់យើងមានទីតាំងស្ថិតនៅតាមបណ្តាសាខាទាំង32 ក៏ដូចជានៅតាមផ្សារទំនើប ហាងលក់ទំនិញ ស្ថានីយ៍ប្រេងឥន្ធនៈ និងម៉ាស៊ីនអេធីអឹមនៅក្រៅសាខា ដែលស្ថិតនៅទីប្រជុំជនដ៏មានសក្តានុពលខ្ពស់ដើម្បីផ្តល់នូវភាពងាយស្រួលរបស់អតិថិជនរបស់យើង។
 


ដើម្បីស្វែងរកទីតាំងនៃម៉ាស៊ីនអេធីអឹម Drive-Through របស់ធនាគារ ព្រីនស៍ដំបូងបង្អស់នេះ សូមចូលទៅកាន់តំណរភ្ជាប់ Google Map ខាងក្រោម ៖ (https://goo.gl/maps/UyzPozWqcwUzqz4TA)។
សម្រាប់ព័ត៌មានបន្ថែមអំពីធនាគារ ព្រីនស៍ ឬអំពីសេវាកម្មរបស់យើង សូមទាក់ទងមកកាន់លេខ 1800 20 8888 ឬចូលទៅកាន់គេហទំព័រ www.princebank.com.kh ឬទៅកាន់សាខារបស់យើងដែលមានទីតាំងស្ថិតនៅទូទាំងប្រទេស។
 
អំពីធនាគារ ព្រីនស៍ ម.ក
ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ2015 ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខធ46 ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី18 ខែកក្កដា ឆ្នាំ2018។  ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។ យើងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃអតិថិជនគោលដៅរបស់យើង។ បច្ចុប្បន្ននេះយើងមានសាខាចំនួន 32 និងទីតាំងអេធីអឹមចំនួន 71 នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com