អត្ថបទពាណិជ្ជកម្ម
លែងបារម្ភរឿងការសិក្សារបស់កូនទៀតហើយ! សាលាបញ្ញាសាស្ត្រអន្តរជាតិ សម្រេចពង្រីកសាខានៅក្នុងបុរី វី លៀម ដើម្បីលើកកម្ពស់ការអប់រំនៅខណ្ឌកំបូល!
12, Nov 2021 , 11:15 am        
រូបភាព
ដោយ: ថ្មីៗ
 រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា​ ឆ្នាំ២០២១ បុរី វីលៀម និងសាលាបញ្ញាសាស្ត្រអន្តរជាតិ បានចុះកិច្ចព្រមព្រៀងលើការសាងសង់ និងបើកដំណើរសាលារៀន នៅ បុរី​ វីលៀម។ កម្មវិធីនេះ ធ្វើឡើងនៅភូមិអង្គជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលស្ថិតនៅគម្រោងបុរី វីលៀម ថ្មីផ្ទាល់តែម្តង។
 
ដោយមើលឃើញពីការរីកចម្រើននៅក្នុងតំបន់នេះ គួរឱ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ និងដើម្បីជួយពង្រឹងគុណភាព​អប់រំ សម្រាប់ប្អូនៗកុមារនៅតំបន់នេះ ឱ្យកាន់តែប្រសើរមួយកម្រិតទៀត ​សាលាបញ្ញាសាស្ត្រអន្តរជាតិ និងបុរី វីលៀម បានសម្រេចធ្វើកិច្ចសហប្រតិបត្តិការគ្នា ក្នុងការបើកដំណើរសាខាសាលាបញ្ញាសាស្ត្រអន្តរជាតិ របស់ខ្លួនបន្ថែមទៀត ហើយក៏ជាសាខាដំបូងបំផុតរបស់ខ្លួន នៅក្នុងសង្កាត់កំបូល រាជធានីភ្នំពេញ​។
 


ជាមួយនឹងទីតាំងសាលា ដែលជាទីតាំងមានសក្តានុពលបំផុត ដែលស្ថិតនៅក្នុង បុរី វីលៀមគម្រោងថ្មី មានផ្ទៃដីបច្ចុប្បន្ន រហូតដល់ជាង១១ហិកតា និងមានវីឡាជាង២០០ ហើយក៏ជាបុរីដែលធំជាងគេក្នុងតំបន់ ហើយមានម៉ូតផ្សេងៗពីគ្នា ដែលមានភាពស្រស់ស្អាតខ្លាំង។ជាមួយគ្នានោះ នៅក្នុងគម្រោងថ្មីនេះ ក៏មានផ្សារទំនើប វីលៀម ផ្លាហ្សា​ ដែលកំពុងតែចាប់ផ្តើមសាងសង់ ហើយវាក៏ជាផ្សារទំនើបដំបូងគេ ​នៅក្នុងសង្កាត់កំបូលនេះផងដែរ។ 
 


នៅក្នុងកម្មវិធីនោះដែរ លោក វីលៀម ណារ៉ាម័រ (Mr. William Naramore) ដែលជាម្ចាស់គម្រោងបុរី វីលៀម និងជានាយកប្រតិបត្តិរបស់ បុរី វីលៀម បានលើកឡើងថា៖«ដើម្បីចូលរួមលើកកម្ពស់​ការអប់រំ និងដើម្បីជួយជំរុញការសិក្សាររបស់ប្អូនកុមារនៅតំបន់នេះ ឱ្យកាន់តែប្រសើរមួយកម្រិតទៀត និងដោយមើលឃើញពីចក្ខុវិស័យ របស់ សាលាបញ្ញាសាស្ត្រអន្តរជាតិ ដូចគ្នាទៅនឹងចក្ខុវិស័យ របស់ បុរី វីលៀម ដូចនេះកិច្ចព្រមព្រៀងមួយនេះ ក៏បានធ្វើឡើងនៅថ្ងៃនេះ»។
លើសពីនោះ លោកក៏បានប្រកាស​ផ្តល់នូវអាហាររូបករណ៍ ដល់សិស្សក្រីក្រនៅក្នុងតំបន់នេះ ឱ្យមានឱកាសបានសិក្សា​ នៅសាលាបញ្ញាសាស្ត្រអន្តរជាតិ នៅទីតាំងនេះផងដែរ។
 


​លោក​បណ្ឌិត កុល ផេង ​ស្ថាបនិក និងប្រធានសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងសាលាបញ្ញាសាស្ត្រអន្តរជាតិ ក៏បានលើកឡើងបន្ថែមថា៖«សាកលវិទ្យាល័យបញ្ញាសាស្ត្រ និងសាលាបញ្ញាសាស្ត្រអន្តរជាតិ មានចក្ខុវិស័យវែងឆ្ងាយ ក្នុងការអប់រំសិស្ស និស្សិត ឱ្យប្រកបវិជ្ជាជីវៈ ដោយសមត្ថភាពខ្ពស់ មានលក្ខណៈ និងចរិយាសម្បត្តិប្រកបដោយសីលធម៌និងគុណធម៌។ ការបង្រៀនត្រូវប្រើភាសាអង់គ្លេស និងភាសាខ្មែរជាយាន។ គោលដៅចម្បងគឺអប់រំកូនខ្មែរ ឱ្យក្លាយជាពលរដ្ឋគំរូ ដើម្បីសាងសង្គមជាតិឲ្យបានថ្កុំថ្កើង ប្រកបដោយសីលធម៌ និងព្រហ្មវិហារធម៌។ មាតាបិតានិងគ្រូបង្រៀនមានតួនាទីសំខាន់ណាស់ ក្នុងការអប់រំទាំងកុមារ និងយុវជន។



ក្រោយពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះរួចរាល់ បុគ្គលិករបស់ បុរី វីលៀម និងសាលាបញ្ញាសាស្ត្រអន្តរជាតិ បានទៅទស្សនាផ្ទះគំរូរ និងបានថតរូបអនុស្សាវរីយ៍ជាមួយគ្នា ដោយមនោសញ្ចេតនា ដ៏ស្និទ្ធស្នាលផងដែរ។ 



សូមបញ្ជាក់ផងដែរថា​ សាលាបញ្ញាសាស្រ្តអន្តរជាតិ នឹងដាក់ឱ្យដំណើរការ នៅពេលដែលគម្រោងរួចរាល់ជាស្ថាពរ នៅឆ្នាំ២០២៣ និងបើកថ្នាក់សិក្សា​ចាប់ពីថ្នាក់មតេយ្យ បឋម និងមធ្យមសិក្សា​។  សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់៖ 085 200 909 / 069 32 82 02 ៕
ទីតាំង៖ http://bit.ly/bwilliam 
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com